បងប្អូនជាច្រើនប្រាកដជាបានស្គាល់ហើយ ពីវត្តមានក្រុមយុវជនសំរាម ដែលក្រុមរបស់លោកបានធ្វើការប្រមូលសំរាម នៅតាមប្រឡាយបឹងត្របែក ដើម្បីឲ្យទីក្រុងមានសោភ័ណភាពល្អនៅក្នុងទីក្រុង ។ គ្រាន់តែពួកគាត់បានប្រមូលសម្រាមហើយនោះ ក៏ទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់មហាជន រហូតដល់មានសារព័ត៏មានក្រៅប្រទេសបានមកធ្វើការសំភាសន៍ផ្ទាល់ជាមលោកសាន ដារ៉ាវីតផងដែរ។

ការប្រមូលសម្រាមនេះ គឺពួកគាត់តែងតែធ្វើរាល់ពេល រាល់ដង មិនថាជិតឬឆ្ងាយនោះទេ គឺពួកគាត់តែងតែចូលរួមជានិច្ច ។ បន្ទាប់ពីបានការធ្វើសំអាតនៅបឹងត្របែកនោះ ក៏មានការដាំផ្កា ដើម្បីជាគ្រឿងលំអរ ប្រឡាយទឹក។ ប្រឡាយទឹកដែលធ្លាប់តែក្លិនស្អុយ ដោយសារតែសម្រាមនោះ បានក្លាយជាកន្លែងដល់ស្រស់ស្អាតផងដែរ។

ដោយឡែកកាលពីពេលថ្មីៗនេះ នៅក្នុងគណនីហ្វេសប៊ុករបស់លោកសាន ដារ៉ាវីត ដែលជាប្រធានក្រុម របស់យុវជនសម្រាម បានបង្ហោះសារថា "ខ្ញុំដើរកាន់កែវតាមផ្សារទំនើប គេមើលមកខ្ញុំថាជាមនុស្សចម្លែក ពេលខ្ញុំហុចកែវទៅឱ្យខាង Brown Coffee អ្នកលក់គាត់សើច ? ខ្ញុំប្រាប់គាត់ថា បងសុំចូលរួមកាត់បន្ថយចំណាយរបស់ថៅកែអូនឯង?#រួមគ្នាដើម្បីជំនាន់ក្រោយ"។

ប្រភព៖ San Dara Vit