កាលពីពេលថ្មីៗនេះ នៅខេត្តកំពត បានករណីដ៏ហួសចិត្តមួយ ដោយស្រ្តីជនជាតិបារាំងម្នាក់ ត្រូវបានគេចាប់រំ លោភបូក រហូតបានសម្រច ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅម្តុំឆ្នេរមាត់ព្រែកកំពត ក្រុងកំពត។ ក្រោយពីគេរំ លោភរួចហើយនោះ ស្រ្តីរូបនោះបានទៅដាក់ពាក្យបណ្តឹង ។ បន្ទាប់ពីដាក់ពាក្យបណ្តឹងហើយនោះ សមត្ថកិច្ចក្រុងកំពត ក៏បានចុះធ្វើការស្រាវជ្រាវ ក៏ឈានដល់ការចាប់ឃាត់ខ្លូនជនសង្ស័យទាំងបីនាក់នោះផងដែរ។

ភ្លាមនោះនៅក្នុងគណនីហ្វេសប៊ុកដែលមានឈ្មោះថា សម្រែកខ្មែរក្រោក លោកក៏បានបង្ហោះសារយ៉ាងខ្លាំងថា "មិនគិតដល់មុខមាត់ប្រទេសសោះហើយនៀក!
ចាប់បានទាំងអស់ហើយ គឺជាអ្នករត់តាក់ស៊ីដឹកជនរងគ្រោះផ្ទាល់តែម្ដង ករណីរំ លោភបូកស្ដ្រីជនជាតិបារាំងម្នាក់ នៅក្រុងកំពត ខេត្តកំពត កាលពីវេលាទាបភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩កន្លងទៅ"។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តបានថ្លែងថា ជនសង្ស័យដែលចាប់រំលោភខាងលើមានគ្នា៣នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនជាបន្តបន្ទាប់។ ស្ត្រីរងគ្រោះខាងលើជាជនជាតិបារាំង ត្រូវបានជនសង្ស័យទាំង៣នាក់ បានចាប់រុញបញ្ចូលក្នុងឡានម៉ាក ឡង់គ្រីសសឺ “ Land Cruiser” កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅម្តុំឆ្នេរមាត់ព្រែកកំពត ក្រុងកំពត និងពួកគេបានរំ លោភស្ត្រីបារាំងខាងលើនៅក្នុងរថយន្ត ហើយក្រោយមក ពួកគេបានយកស្ត្រីបារាំងរងគ្រោះ មកទម្លាក់ចោលនិងបើករត់គេចខ្លួន។

ជនសង្ស័យទាំង៣នាក់ខាងលើមានឈ្មោះ ១.ឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មុខរបរបើកឡានឈ្នួល រស់នៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យទី២ ឈ្មោះ ពុំ លីវី អាយុ ១៩ឆ្នាំ នៅភូមិសាងគង់, ឃុំនិទាន ស្រុកបរសេដ ខេត្តកំពង់ស្ពឺ ។
ទី៣ ឈ្មោះ ង៉ែត នភា អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។
បច្ចុប្បន្នជនសង្ស័យ៣នាក់ខាងលើត្រូវបានសមត្ថកិច្ចកសាងសុំនុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕




ប្រភព៖ សម្រែកខ្មែរក្រោក