ស្ត្រីជនជាតិស្វីសម្នាក់ បានដើរវង្វេងក្នុងព្រៃកោះរ៉ុង សមត្ថកិច្ចចុះដើរ ស្វែងរកទាំងយប់...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា  ជនបរទេសវង្វេងក្នុងព្រៃកោះរ៉ុងត្រូវបានសមត្ថកិច្ចតាមរកឃើញវិញដោយសុវត្ថិភាព។ ករណីនេះសមត្ថកិច្ចប្រាប់ថា នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩ ម៉ោង១៩និង០៨នាទីយប់ នៅចំណុចភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានភ្ញៀវទេសចរណ៍បរទេសម្នាក់ ឈ្មោះ Honegger Jill ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិស្វីស បានដើរវង្វេងក្នុងព្រៃនៅតំបន់នោះ។

បន្ទាប់ពីទទួលបានព័ត័មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងនគរបាលទេសចរណ៏, ការិយាល័យកណ្តាលសន្តិសុខ សហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាលកោះរ៉ុងសន្លឹម និងចូលរួមពីប្រជាពលរដ្ឋ ជនបរទេសនៅតំបន់នោះផង បានចុះដើរ ស្វែងរកទាំងយប់ ហើយបានរកឃើញស្ត្រីជនបរទេសរូបនោះ នៅចំណុចក្នុងព្រៃជិតឆ្នេរឡងប៊ិចសង្កាត់កោះរ៉ុងនៅវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃដដែល។

បច្ចុប្បន្ន ស្ត្រីជនបរទេសរូបនេះសមត្ថកិច្ចបានបញ្ជូនមកកាន់ទីស្នាក់នៅបឹងហ្គាឡូ យីហោ Sky Bar ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ប្រកបដោយសុវត្ថិភាពហើយ៕

ប្រភព៖ Huy Bunleng