តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ដួង វីរៈសិទ្ធ ដែលជាតារាចម្រៀងម្នាក់ដ៏ល្បីឈ្មោះ និងទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ដែលគោរពស្រលាញ់ ជាមួយនិងទឹកដមសំលេងរបស់លោក ព្រមជាមួយនឹងស្នាដៃនិពន្ធបទចម្រៀងជាច្រើន ដែលលោកបាននិពន្ធ។ តារាចម្រៀងរូបនេះ កំពុងតែបានធ្វើឲ្យអ្នកគាំទ្រកាន់តែរំភើប បន្ទាប់ពីរូបលោក បានស្កាត់ទៅជួបអ្នកគាំទ្ររបស់លោក។

បើយោងតាមគណនីហ្វេសប៊ុករបស់តារាចម្រៀងរូបនេះបានបង្ហោះវីដេអូ អមជាមួយនិងសារយ៉ាងខ្លី កាលពីថ្ងៃម្សិលមិញថា "គឹម ឈាន គឺជាអ្នកគាំទ្រម្នាក់ដែលធ្វេីការនៅតំបន់ជាយដែនថៃហេីយមានក្តីបំណងចង់ជួបខ្ញុំគាត់ខំស្កាត់មកពីរដងហេីយតែមិនបានជួប ...ពេលនេះខ្ញុំបានបំពេញបំណងគាត់ហេីយយេីងទាំងអស់គ្នារីករាយណាស់..❤️️❤️️❤️️"។

នៅក្នុងវិដេអូឃ្លីបនោះ ពិតជាធ្វើឲ្យលោក រំភើបជាខ្លាំង ពេលបានទៅដល់ អ្នកគាំទ្រ បានស្ទុះទៅអោប រូបលោកយ៉ាងខ្លាំង ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍រំភើប តាមរយៈការខមិន ដោយមានអ្នកខ្លះ ឃើញគាត់ចឹង អារម្មណ៌ដូចខ្ញុំកាលនុងណាស់ បានជួបហើយសែនរំភើបសប្បាយរីករាយខ្លាំងណាស់ និងមានអ្នកខ្លះទៀតថា អារម្មណ៍នៃក្តីស្រម៉ៃចង់ជួបយូរមកហើយបានសម្រេចពិតជារំភើបខ្លាំងណាស់៕









មានវិដេអូ៖
ប្រភព៖ Doung Virakseth Cambodia