ស្ងាត់ៗ ! ចិនមួយក្រុម ដេញកាប់ខ្មែរម្នាក់ស្ទើដាច់ខ្យល់ថ្ងៃមុនត្រូវប៉ូលិសដោះលែងអស់ហើយ នារីម្នាក់នេះគំរាមចាប់ខ្មែរ ដែលវៃសង្សារចិនគាត់ដាក់គុគទាំងអស់...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលពីម្សិលមិញថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ​២០១៩​ មានករណីហិង្សាមួយបានកើតឡើងធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងរវាងបុរសម្នាក់និងជនជាតិចិនមួយក្រុម​ នឹងបុរសជនជាតិខ្មែរ​ ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍​ បេីករថយន្តស៊េរីទំនើប​ ប៉ះគ្នា​បន្តិចបន្តួច ដែរហិង្សាជនជាតិចិននឹងបុរសជនជាតិខ្មែរម្នាក់ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅទីតាំងកន្លែងកើតហេតុនោះការខឹងសម្បា នៅបណ្តោយផ្លូវកម្ពុជាក្រោម​ ទាញទាំងដំថ្ម​ នឹងដំបង​ រត់ដេញវ៉ៃគ្នាយ៉ាងប្រសាចផ្អេីលពេញផ្លូវ​ នាវេលាម៉ោង​២រំលងអាធ្រាត្រ​។

​គួរបញ្ចាក់ផងដែរថា នៅលើគណនីផេករបស់លោក Sovann Rithy កាលពីម្សិលមិញនេះបានធ្វើការលើកឡើងឲ្យដឹងនៅតាមរយៈផេកផ្លូវការរបស់លោកផ្ទាល់ថា ៖ មុននេះបន្តិចសាច់ញាត្តិជនរងគ្រោះភាគីខាងជនជាតិខ្មែរ ត្រូវក្រុមជនជាតិចិនវាយកាលពីយប់មិញកំពុងដេកព្យាបាលរបួសក្នុងមន្ទីរពេទ្យបានមកដល់ការិយាល័យTVFB ដោយស្នើរសុំអោយTVFB ជួយផ្សព្វផ្សាយតាមដានករណីយប់មិញផង ព្រោះក្រុមជនជាតិចិនវាយបងប្រុសគាត់យប់មិញត្រូវបានប៉ូលីសឃាត់ខ្លួនបានហើយ ក៏ដោះលែងអស់ដែរនៅយប់មិញនេះ ! ទាំងបងប្រុសរបស់គាត់កំពុងនៅក្នុងបន្ទីរពេទ្យផងដែរ ។ ពេលនេះសាច់ញាត្តិជនរងគ្រោះកំពុងអោយមេធាវីរៀបចំពាក្យបណ្តឹងប្តឹងជនជាតិទាំងនោះផងដែរ។