សូមចូលរួមរំលែកទុក្ខផង...ម្តាយយំឡើងទន់ខ្លួន ក្រោយពីទទួលដំណឹងថា កូនស្រីរបស់គាត់បានទទួលមរណ ភាពដោយសារតែ...
ស៊ីហៀង
-

ក្រុងព្រះសីហនុ ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៧និង០០នាទី មានករណីគ្រោះថ្នាក់មួយបានបណ្តាលឲ្យនារីម្នាក់ស្លា ប់យ៉ាងអាណោចអាធ័ម ដែលបង្កឡើងឲ្យរថយន្តមួយគ្រឿងមិនទាន់ស្គាល់អត្តសញ្ញាណ(អ្នកបើកបរ និងរថយន្ត បើកគេចខ្លួនបាត់) ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នារីម្នាក់រងគ្រោះមានឈ្មោះថា សុខ​ លីណា​ ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅ​ ភូមិថ្មធំ ឃុំរាម​ ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​រថយន្ត​បង្កហេតុ​ ចំណែក​សាកសព​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕