មូលហេតុដែល ស្រី ស្រឡាញ់ស្រី តែអាចមានកូនបាន គឺដោយសារតែពួកគាត់ទាំងពីរនាក់បានភ្ញាស់អោយមេជីវិតញីទុំ (ពងញី) បន្ទាប់មកស្រីដែលជាប្តី....
ស៊ីហៀង
-

ហ្វេសប៊ុក៖ នៅក្នុងពេលថ្មីៗនេះបងប្អូនច្បាស់ជាបានជ្រាបហើយថា មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែ មានគូរស្នហ៍មួយគូរ ដែលជា មនុស្សស្រី ហើយ ស្រឡាញ់ស្រី ដែលជាភេទដូចគ្នា តែអាចមានកូនបាន ជំវិញរឿងមួយនេះត្រូវបានមហាជនជាច្រើនបានចោទជាសំនួរថា តើពួកគាត់ទាំងពីរនាក់មានកូនតាមរបៀបណាទៅ បើស្រីដូចគ្នានិង ចង់ជ្រាបច្បាស់ម្ចាស់ខ្លួនផ្ទាល់ដែលមានឈ្មោះថា Bong Ta បានធ្វើការបកស្រាយសំនួររបស់បងប្អូននៅខាងក្រោម៖

ថ្ងៃនេះសុំធ្វេីការបកស្រាយចំពោះចម្ងល់របស់បងប្អូ​ន​ ដែលគាត់បានចោទជាសំនួរដូចខាងក្រោម​ :

?? ស្រី​ និង​ ស្រី​ មានកូនតាមណា?

?? តេីគេចាក់មេជីវិតឈ្មោលចូលស្បូនមែនទេ?

?? តេីកូនក្នុងផ្ទៃមានជាប់សាច់ឈាមខ្ញុំទេ?

?? អ្វីទៅដែលហៅថាបង្ករកំណេីតក្នុងកែវ?

?? តំលៃ?

ខ្ញុំសូមបកស្រាយសាច់រឿងខ្ញុំផ្ទាល់​ :

ស្រី​ និង​ ស្រី​ ពិតជាអាចមានកូនជាមួយគ្នាមែន​ តែត្រូវមានការបង្ករជាមួយមេជីវិតឈ្មោល។ វិធីរបស់ខ្ញុំគឺមិនមែនជាការចាក់មេជីវិតឈ្មោលចូលទៅក្នុងស្បូនប្រពន្ធខ្ញុំទេ​។ ខ្ញុំធ្វេីការបង្ករកំណេីតក្នុងកែវ​ (IFV) ដោយតម្រូវអោយខ្ញុំរកទិញមេជីវិតឈ្មោលដេីម្បីបង្កកទុកបង្កាត់​ រួចគេចាប់ផ្តេីមអោយថ្នាំខ្ញុំលេប​ ពិនិត្យសុខភាព​ និងចាក់ថ្នាំដេីម្បីភ្ញាស់អោយមេជីវិតញីរបស់ខ្ញុំទុំ(ពងញី)​ ខ្ញុំផ្ទាល់ធ្វេីការចាក់ថ្នាំ​ ពិនិត្យសុខភាពនិងលេបថ្នាំ​អស់ប្រហែលជា4-5ខែ​ ទេីបមេជីវិតញីខ្ញុំទុំ​ បន្ទាប់មកទៀតគេបានប៊ូមមេជីវិតញីរបស់ខ្ញុំចេញមកក្រៅ​ រួចយកទៅបង្កាត់ជាមួយមេជីវិតឈ្មោលដែលខ្ញុំបានទិញមក​ ការបង្កាត់បានជោគជ័យ​ តែត្រូវប្រេីរយះពេល12ថ្ងៃទៀតដេីម្បីពិនិត្យចំនួនកូនដែលមានសុខភាពល្អ​។ 

កូនខ្ញុំដែលបង្កាត់ម្តងមានចំនួន9កូនដែលមានសុខភាពល្អ​ ដូចនេះខ្ញុំសំរេចចិត្តថាដក2កូនយកមកទុកប្រេី ដេីម្បីបានកូនភ្លោះ​ នៅសល់7កូនទៀតត្រូវបង្កកទុកប្រេីពេលក្រោយនៅពេលដែលចង់បានកូនទៀត។ បន្ទាប់ពីបង្កាត់កូនរួចរាល់​ ពេទ្យគាត់ចាប់ផ្តេីមអោយថ្នាំប្រពន្ធខ្ញុំលេប​ និងធ្វេីការចាក់ថ្នាំអោយបេីកមាត់ស្បូន​ ចំណាយរយះពេល10ថ្ងៃ ពេលដែលពិនិត្យទៅថាដល់វេលាដែលអាចដាក់កូនចូលស្បូនគាត់បាន​ ពេទ្យក៏ចាប់យកកោសិកាកូនដែលបង្កាត់រួចចំនួន2​ ដេីម្បីដាក់ចូលស្បូនប្រពន្ធខ្ញុំអោយពពោះជំនួស។ កូននេះគឺមានហ្សេនរបស់មេជីវិតឈ្មោល​40%​ ហ្សេនរបស់ខ្ញុំ40%(ម្ចាស់មេជីវិតញី)​ និងហ្សេនប្រពន្ធខ្ញុំមានតែ20%ប៉ុននោះ​ ព្រោះពេលដែលដាក់កូនចូលពោះគាត់​ កូនខ្ញុំមានអាយុ12ថ្ងៃរួចទៅហេីយ​ គ្រាន់តែវាត្រូវការជីវជាតិពីសារពាង្គកាយពីខ្លួនប្រពន្ធខ្ញុំដេីម្បីលូតលាស់។ ចុងក្រោយការពិនិត្យផ្ទៃពោះគឺជោគជ័យ​ តែសោកស្តាយដោយសារមិនជាប់កូនភ្លោះទេ​ គឺជាប់បានតែ1​ កូនខ្ញុំគឺកូនប្រុស​ ?


✅​ ទោះបីជាកូនក្នុងពោះប្រពន្ធខ្ញុំជាកូនរបស់ខ្ញុំ​ មិនមែនជាកូនគាត់​ តែគាត់ជាអ្នកពពោះជំនួសខ្ញុំ​រហូតដល់ទៅ9ខែ10ថ្ងៃ​ វាប្រៀបដូចគាត់ក៏ជាម្តាយក្មេងនេះ​

✅ ឯខ្ញុំទោះបីជាមិនបានពពោះដោយខ្លួនឯង​ តែក្មេងនេះកេីតមានជីវិតដោយសារមេជីវិតញីរបស់ខ្ញុំ​ ប្រៀបដូចជាខ្ញុំជាឪពុកម្នាក់ចឹងដែរ។ ចំណែកឯម្ចាស់មេជីវិតឈ្មោល​ គឺកូនថៃកាត់ចិន​ មានតែរូបថត​តែមិនដែលជួបគ្នាឡេីយ❗️តំលៃ​សរុប​ អស់ប្រែហែល23000$​ ? ធ្វេីនៅប្រទេថៃ​ ?