អរគុណណាស់ ចំពោះទឹកចិត្តដែលលោកមានចំពោះកូនខ្មែរ...ទីបំផុតរូបសំណាក់ របស់លោកវេជ្ជ​បណ្ឌិត​ Beat Richner បិតា​ស្ថាប​និកមន្ទីរ​ពេទ្យ​​គន្ធបុប្ផា ត្រូវបានធ្វើឡើងរួចរាល់ហើយ​ ជាស្នាដៃរបស់...
ស៊ីហៀង
-

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានដឹងហើយថា លោកវេជ្ជ​បណ្ឌិត​ Beat Richner បិតា​ស្ថាប​និកមន្ទីរ​ពេទ្យ​​គន្ធបុប្ផា គាត់មានគុណយ៉ាងណាចំពោះកូនខ្មែរ ជាពិសេសគឺចំពោះកុមារ ដែលគាត់មានជំងឺដោយមិនគិតថវិការសូម្បីតែមួយរៀល។ ក្រោយពីលោកបានលាកូនខ្មែរ ក៏ដូចជាក្រុមគ្រួសារផ្ទាល់របស់លោកទៅ ធ្វើឲ្យបងប្អូនមានការសោកសង្រែងជាខ្លាំង ព្រមទាំងបានចូលរួមពិធីបុណ្យស ពរបស់លោកវេជ្ជ​បណ្ឌិត​ Beat Richner យ៉ាងច្រើនកុះករថែមទៀតផង។

ដោយឡែកនៅថ្ងៃនេះមានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Visal SK លោកបានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកនៅថ្ងៃនេះថា "ទីបំផុតរូបសំណាក់របស់គាត់ត្រូវបានធ្វើឡើងរួចរាល់ហើយ❤️️ នេះជាស្នាដៃរបស់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:ធ្វើឡើងដើម្បីបញ្ចប់ស្នាដៃថ្នាក់បរិញ្ញាបត្រផ្នែកចម្លាក់"។ 

បន្ទាប់ពីបានឃើញរូបភាពវរបុរសកម្ពុជារួចមក​ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ ដែលបានឃើញរូបលោកម្តងទៀត ក្រោយពេលដែលលោកបានចាកចេញទៅចោលយើង។ គួរបញ្ជាក់ផងដែរថា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាព​ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីសដែល​ជា​ប្រទេសកំណើតរបស់លោក។ កូនខ្មែរគ្រប់មានតែពាក្យថាអរគុណ អរគុណចំពោះបានលះបង់ដ៏ធំធេងរបស់លោកមកកាន់កម្ពុជា៕

ប្រភព៖ Visal SK