អញ្ចឹងមែនលោកបង...ក្រោយពីបែកធ្លាយរឿងព្រះសង្ឃឆាន់ស្រីម្តងបីនាក់រួចមក គុណម្ចាស់ក៏បានសឹក ហើយក៏បានបង្ហោះសារថា សូមបងប្អូនបញ្ចប់ទៅ នេះគ្រាន់តែរឿងបុគ្គលម្នាក់សោះ...
-

កាលពីប៉ុន្មានថ្ងៃមុន មានករណីព្រះសង្ឃឆាន់ស្រីម្តងបីនាក់ ធ្វើឲ្យលេងបណ្តាញសង្គមហ្វេសប៊ុកមានការ ខឹងសម្បារជាខ្លាំង ព្រោះនោះជារឿងអសីលធម៏ ក្នុងនាមជាព្រះសង្ឃ គួរណាស់ប្រព្រឹត្តិទៅតាមវិន័យធម្ម មិនគួរណាមានចិត្តបំពាន គ្មានរអាចិត្ត។ ក្នុងនាមជាអ្នកបួស កាន់ព្រះពុទ្ធសាសនា មិនគួរលួចលាក់មានស្រីញី ធ្វើឲ្យព្រះពុទ្ធសាសនា បែបនេះសោះ។ បើលោកនៅចិត្ត មានការគិត គួរណាស់ ឬទ្រាំមិនបាន គួរតែសឹកមកធ្វើជាមនុស្សធម្មតាវិញ ត្រូវឬខុសលោកខ្លួនឯងគួរតែដឹងច្បាស់ហើយ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា តោវត្ត ស្ដុកប្រវឹក បានបង្ហោះសារថា​"យើងខ្ញុំៗបាទបានសិកហើយ ខុសក៍ទទួល ត្រូវក៍ទទួល គ្រាន់តែរឿងបុគ្គលម្នាក់សោះ។លោកអ្នកស្រីប្រុសដែលមានធម៏នៅក្នុងខ្លួននឹងចង់អោយសាសនាល្អបានសាមគ្គីគ្នាយ៉ាងសកម្មបង្ហោះចែករំលែកដោយមានកាប្រមាតតិះដៀលរាលរោល តែគ្រាន់តែថាលោកអ្នកសារព័ត៌ដែលមានវិជ្ជាជីវៈ រឺយ៉ាងណានុះ សូមបញ្ចប់។

គឺថាយើងនឹងចេញរកសំពត់យកមកស្លៀកអោយលោកស្រីវិញហើយ ក្នុងរឿងរាវនេះសូមលោកអ្នកបញ្ចប់ទៅ។នណាក៍មានដែរទាំងអ្នកខុសនឹងអ្នកមិនខុសទាំងអ្នកល្អនឹងអាក្រក់។( សូមអរគុណ)សាងក្តីល្អកម្រគេដឹង បើអារឿងខុសហ្នឹងគេប្រឹងដឹងណាស់"៕

ប្រភព៖ តោវត្ត ស្ដុកប្រវឹក