ដូចដែលប្រិយមិត្តបានជ្រាបហើយថា រឿងទំនាស់របស់អតីតភរិយាម្ចាស់ផលិតកម្ម LD និងកញ្ញា សាឡាត់ ស្រីឡាង ត្រូវបានផ្ទុះជាថ្មីម្តង ក្រោយពីបានឃើញកញ្ញាបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុក ។ អតីតភរិយាម្ចាស់ផលិតកម្ម LD បានប្រាប់ឲ្យបងប្អូនដឹងហើយនៅរឿងរ៉ាវជាច្រើន ពីទំនាក់ទំនងរបស់ស្វាមី និងកញ្ញា សាឡាត់ ស្រីឡាង ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនស្រីរបស់អ្នកនាង ដែលមានឈ្មោះថា Panha Ung បានបង្ហោះសារថា "ហេតុអីញ៉ែបងស្រីខ្ញុំ ហេតុអីធ្វេីជាសង្សាគ្នាជាមួយបងស្រីខ្ញុំរាប់ឆ្នាំ ហេតុអីចូលដណ្តឹងបងស្រីខ្ញុំ ហេតុអីបានរៀបការជាមួយគាត់ ហេតុអីធ្វេីអោយបងស្រីខ្ញុំមានកូនស្រីពីនាក់ (បេីគាត់ជាមនុស្សស្រីមិនល្អហេតុធ្វេីរឿងច្រេីនយ៉ាងនេះ) ហេីយហេតុអីបានជាវ៉ៃបងស្រីខ្ញុំ ហេតុអីជេគាត់ ហេតុអីបានដាច់ខាតបងស្រីខ្ញុំមិនទៅនៅផ្ទះ LD សុខចិត្តជួលផ្ទះគេនៅ ហេតុអីផ្តល់កាស្រលាញ់ទៅអោយអ្នកដទៃបាន តែអោយបងស្រីខ្ញុំដែរជាប្រពន្ធមិនបាន ហេតុអីបងស្រីខ្ញុំចង់ចាកចេញពីអ្នកទាំងដែរគាត់ជ្រេីសបងជាប្តី ហេតុអីបងស្រីខ្ញុំពពោះក្មួយស្រីទីពីគ្មានវត្តមានអ្នកតាំងពីចាប់កំណេីត រហូតដល់កេីត តេីអ្នកអាចឆ្លេីយនិងខ្ញុំបានទេបងថ្លៃ ថាហេតុអ្វី ?"។

នៅក្នុងនោះក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍លើហ្វេសប៊ុកថាអ្នកនាង Panhchaka June បានបង្ហោះសារថា "ខ្ញុំរង់ចាំ ហេីយខ្ញុំនឹងឆ្លេីយ នួវគ្រប់សំនួរ និង បកស្រាយគ្រប់ រឿងដែរបានកេីតឡេីង ហេីយបងនឹងដឹងថា បាបកម្មមានពិត .... ដេករកស្រាវជ្រាវរកភត្តុតាងមក ហេីយកូនអត់ខន្តស្លានៅជាមួយបង បេីអាចអោយខ្ញំវិញក៏បាន ព្រោះបងសន្យារឿងអេឡា ជាមួយខ្ញុំច្រេីនណាស់ តែដោយសារមីសត្វនឹង បងយកស្រីជាធំ បងដៀលកូនដែរខ្លួនឯងស្រលាញ់ស្មេីរជីវិត"និង "សោកស្តាយដែលបងស្រីគាត់ខំដាក់ចិត្តស្រឡាញ់អស់ពីបេះដូងរបស់គាត់ឲ្យទៅមនុស្សដែលគ្មានធម៌មេត្តា បុរសម្នាក់នោះថ្ងៃមួយគាត់នឹងទួលបាននូវអ្វីដែលគាត់បានធ្វើ. ហើយថ្ងៃមួយដែលបងស្រីគាត់រឹងមុាំទាំងកាយនឹងចិត្តខ្លាំងជាងនឹងទៀតគាត់នឹងចាំឈរសើចចំអកឲ្យបុរសដែលធ្លាប់ធ្វើបាបគាត់នូវថ្ងៃដែលបុរសម្នាក់នោះគ្មានសល់អ្វីសោះ??"៕
ប្រភព៖ Panha Ung