ជីវិតដ៏កំសត់របស់លោកយាយចំណាស់ម្នាក់ ត្រូវរស់នៅក្នុដោយការបេះកំប្លោក យកទៅលក់ដើម្បីចិញ្ចឹមជីវិត និងរស់នៅដើម្បីបានឃើញមុខកូន បន្ទាប់ពីនាងបានទៅធ្វើការនៅប្រទេសចិនមក មិនដែលបានទទួលដំណឹងពីកូនស្រី អស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនដឹងថាពេលណាបានជួបវិញទេ។ ការទន្ទឹងរងចាំនេះ ពិតជាយូរណាស់ សម្រាប់មនុស្សម្នាក់ រាល់ពេល រាល់យប់ តែងតែនឹកឃើញកូនដែលធ្លាប់បី ធ្លាប់ថ្នាក់ថ្នម តែពេលនេះម្តាយម្នាក់នេះពិតជាបារម្ភនិងកូនខ្លាំងណាស់។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nourn Sobourn គាត់បានបង្ហោះពីជីវិតរបស់លោកយាយកំសត់ ចែកជូនបងប្អូនមហាជនបានដឹងពីក្តីលំបាក របស់គាត់ុ។ នៅក្នុងហ្វេសប៊ុករបស់បងប្រុសបានឲ្យដឹងថា "មិនថាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ថ្ងៃបុណ្យ គឺយាយបេះកំប្លោករាល់ថ្ងៃ មានត់នៅឃ្លាន មានចៅនៅក្នុងបន្ទុក បង់ថ្លៃផ្ទះជួលគេប្រាចាំខែ បេីរករកបានអីចៅ មានកូនស្រីមួយទៅប្រទេសចិនបាត់ដំណឹង សូន្យឈឹង មានតែប្រឺងទាំងឈឺទាំងជា។ លោកយាយនៅកាណាឌីយ៉ា 0965056900 អគុណ"។

ទន្ទឹមនឹងនេះមានសូមឲ្យបងប្អូនសប្បុរសជន មេត្តាជួយដល់លោកយាយកំសត់ ទៅតាមសទ្ធាជ្រះថ្លា ទៅតាមអ្វីដែលបងប្អូនអាចជួយគាត់បានផងចុះ គាត់ពិតជាលំបាកខ្លាំងណាស់ ណាមួយគាត់ត្រូវចិញ្ចឹមចៅទៀតផង។ បងប្អូនអាចជួយជាថវិការបន្តិចបន្តួច គ្រឿងបរិភោគ និងសំភារៈផ្សេងៗទៀតដែលគាត់អាចប្រើប្រាស់បាន៕


មានវិដេអូ៖
ប្រភព៖ Nourn Sobourn