សូមពឹងបងប្អូនមេត្តាជួយសែរបន្តផង...ប្អូនស្រីម្នាក់បានបាត់ខ្លួន តាំងពីថ្ងៃទី២៦ ខែកញ្ញាមក ពេលនេះរកប្អូនស្រីមិនទាន់ឃើញនៅឡើយទេ...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ជីវិត ថ្កុំថ្កើង គាត់បានធ្វើការបង្ហោះសារ អមជាមួយនឹងរូបភាពរបស់យុវតីម្នាក់ ដែលគាត់បានមកភ្នំពេញ ហើយបាត់ដំណឹងសូន្យឈឹង មិនដឹងពេលនេះនាងនៅទីណានោះទេ ។​តាំងពីថ្ងៃទី២៦ ខែកញ្ញា មកម្ល៉េះ មកទល់នឹងពេលនេះហើយនៅមិនទាន់បានទទួលដំណឹងរបស់នាងទៀត។ 

ក្មេងស្រីដែលបាត់ខ្លួននោះមានឈ្មោះថា អ៊ូ ម៉ៅ ទីកន្លែងកំណើតនៅឃុំរមាសហែក ស្វាយរៀង។ ម្ចាស់គណនីខាងលើបានរៀបរាប់ថា "ដំណឹងស្វែងរកប្អូនស្រីមានស្រុកកំណើតនៅខេត្តស្វាយរៀងដែលមានកំពស់១.៥៥ស.ម សម្បុរសរ បានបាត់ខ្លួនពេលមកមកភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ កញ្ញា ដល់ថ្ងៃនេះបាត់ខ្លួនមិនដឹងថាទៅទីណា? បើបងប្អូនបានឃើញក្មេងស្រីដូចរូបខាងក្រោយជួយផ្តល់ព័ត៌មានមក 010 40 45 40 / 088 63 05 606 យើងខ្ញូំជូនជាសាគុណ"។

ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើនបានធ្វើការសួរនាំ និងសួរថារកឃើញៅ តែម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ថា មិនទាន់រកគាត់ឃើញនៅឡើយទេ។ អាស្រ័យដូចនេះ សូមបងប្អូនដែលមានបណ្តាញសង្គមហ្វេសប៊ុកមេត្តាជួយចែករំលែកដំណឹងមួយនេះផង។ ហើយបើបងប្អូនបានឃើញមេត្តាជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារផង ព្រោះគាត់មានបារម្ភខ្លាំងណាស់៕

ប្រភព៖​ជីវិត ថ្កុំថ្កើង