កាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kitty Kanya បានបង្ហោះសារថា "អាណិតណាស់ ទារិកា កើតមកក្តៅខ្លួនខ្លាំង ហើមពោះ ម្តាយត្រូវប្តីរត់ចោល កូនខ្ចីគ្មានអ្នកកំដរ គ្មានលុយមើលកូនទេ ខាងពេទ្យអោយបញ្ជូនទៅគន្ធបុប្ផា តែមិនព្រមបញ្ជូនព្រោះអត់លុយហើយគ្មានអ្នកកំដរ ត្រដរទុកកូនស្រី អោយទៅជាបែបនេះ។ជួយShare ក្រែងលោមានអ្នកចិត្តបុណ្យជួយគាត់បន្តទៀត ។ បងប្អូនជួយគ្នាផង!! លេខទំនាក់ទំនង : 010808889 (លេខពេទ្យ)"។

ភ្លាមនោះស្រាប់តែលោក ផែង វណ្ណៈ គាត់ក៏បានចូលរួមជួយដល់ប្អូនស្រីផង ដោយគាត់បានបង្ហោះសារថា "លុយ ៥០ ដុល្លារ មិនច្រេីនទេសំរាប់អ្នកធូរធារ តែសំរាប់អ្នកក្រីក្រមានតម្លៃណាស់
បន្ទាប់ពីទទួលបានដំណឹងថា ប្អូនស្រីមានផ្ទៃពោះ ក្រីក្រហេីយត្រូវប្ដី រត់ចោល ខ្ញុំបានជួយឧបត្ថម្ភចំនួន ៥០ ដុល្លារ ដេីម្បីសម្រួលការលំបាករបស់ប្អូនស្រី ។ នៅថ្ងៃស្អែកនឹងមានជំនួយជាបន្តបន្ទាប់ទៅជួយប្អូនស្រីជាក់ជាពំខាន ។ សូមជូនពរប្អូនស្រី និង កូនដែលទេីបសម្រាល មានសុខភាពល្អ សំណាងល្អ" ។

ទន្ទឹមនឹងនេះក៏មានបងប្អូនសូមសរសើរដ៏ទឹកចិត្តលោក ដែលបានជួយដល់ស្រ្តីសំរាលកូន ដែលមានជីវភាពក្រខ្សត់ ហើយប្តីបានរត់ចោល កូននិងប្រពន្ធឲ្យរស់នៅកំព្រា៕




មានវិដេអូ៖
ប្រភព៖ Kitty Kanya