មិនត្រឹមតែស្អាតទេ ចិត្តល្អទៀត ! ជួយស៊របន្តផង​ ចែហ្សាណា រើសបានទូរស័ព្ទទទំនេីបមួយគ្រឿង ម៉ាក iPhone XS Max ក្នុងក្លឹប សូមម្ចាស់ជួយមកយកពីគាត់វិញផង..
-

អ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនពិតជាស្គាល់ជាក់ជាមិនខាន ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Zana Jeje ហៅ ចែហ្សាណា ដែលជាអ្នកលក់​ផលិតផលតាមអនឡាញដ៏ល្បីមួយដែរ​ ​មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត គួរឲ្យគយគន់​ និងមានដេីមទ្រូងដ៏​ត្រលុកត្រលន់​ប៉ុណ្ណោះទេ ថែមទាំងមានចិត្តល្អ​ថែមទៀតផង ពិតជាកម្ររកបានណាស់​។ 

ជាក់ស្ដែង​យប់មិញនេះ​ បងស្រីរូបស្រស់និងមានដេីមទ្រូងដ៏​ត្រលុកត្រលន់​ Zana បានចូលកម្សាន្តក្នុងក្លឹបកម្សាន្ត QK ក្រោយមកគាត់បានចូលបន្ទប់ទឹក​ ហេីយរេីសបានទូរស័ព្ទទំនេីបមួយគ្រឿង ម៉ាក iPhone XS Max ដែលមានតម្លៃថ្លៃគួរសម​ រួចយកមករក្សាទុក​ ហេីយប្រកាសសួររកម្ចាស់ថា​ បេីបងប្អូនណាបានបាត់សូមមកយកពីគាត់វិញ ព្រោះកម្លាំងញេីសឈាមគេ Zana អត់ចង់បានទេ ទោះរេីសបានក៏ដោយ និងបាននិយាយថា​ លុយវាពិតជាពិបាករកណាស់​ បេីយេីងគិតថាលុយវាពិបាករកសំរាប់យេីង ចឹងគេក៏ពិបាករកដូចគ្នា ចឹងចូលរួមសាងអំពេីល្អទាំងអស់គ្នា។

ក្លឹបកម្សាន្ត QK មានទីតាំងនៅម្តុំស្តុបណានជីង (អតីតក្លឹប ថោន) នៅលេីផ្លូវ១១៨​ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលទេីបបើកសម្ពោធជាផ្លូវការ កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ ដោយមាន​ការសហការ​និង​ទុកចិត្ត​គ្នា​ទៅវិញទៅមក​ លើ​អាជីព​រកស៊ី​ ដែល​ចាយ​ទុន​អស់​រហូត​ជាង​២០​ម៉ឺន​ដុល្លារ​ របស់តារាចម្រៀង​របស់​ផលិតកម្ម​ថោ​ន​លោក សុគន្ធ ថេ​រ៉ា​យុគ និង​អ្នកដឹកនាំ​ល្បីឈ្មោះ​លោក ឃុន សុធា​រិ​ទ្ធ (Rith Omega)ផងដែរ....​ ~By ម៉េង~។

ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន