ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ ពីវត្តមានរបស់លោក តាន់ គឹមសួរ ដែលលោកបានបង្ហោះវិដេអូអប់រំជាច្រើន និងបានចូលរួមនៅក្នុងការជួយដល់សង្គមជាច្រើន និងជួយក្មេងៗដែលរងគ្រោះដោយការរំ លោភបំពានពីសំណាក់អ្នកគុណ និងអ្នកជិតខាងជាដើម។

ដោយឡែកម្សិលមិញ លោក តាន់ គឹមសួរ បានបង្ហោះសារថា "សុំទោស ខ្ញុំពិតជាមិនអាចទ្រាំអោបដៃឈរមើលព្រៃឈើនៅតំបន់ឱរ៉ាល់បន្តបំផ្លាញយ៉ាងអនាធិបតេយ្យទៀតបានទេ មួយថ្ងៃឈើត្រូវដឹកចេញជិត១០០គោយន្ត??? (បើគិតថាខ្ញុំចេះតែចោទ អាចប្តឹងខ្ញុំបាន)

ខ្ញុំសូមប្រកាសស្វែងរកអ្នកច្បាប់ស្ម័គ្រចិត្តដែលអាចចូលរួមជួយឈឺឆ្អាលក្នុងការដាក់ពាក្យបណ្តឹងចំពោះឧទ្យានុរក្សការពារព្រៃឈើនិងសត្វព្រៃ(រូបខាងក្រោម ស្លៀកពាក់ឯកសណ្ឋានមន្ត្រីបរិស្ថាន)ដែលកំពុងតែឃុបឃិតនិងទទួលផលប្រយោជន៍ពីបទល្មើសព្រៃនិងសត្វព្រៃដែលមានទីតាំងនៅភូមិស្រែកិន ឃ៉ំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ។ សូមចូលរួមផង រំពឹងខ្ញុំតែឯងគឺទៅមិនរួចទេ ខ្ញុំធ្លាប់បានប្រតិកម្មជាច្រើនលើកច្រើនសារហើយ ហើយក៏ធ្លាប់រាយការណ៍ទៅថ្នាក់ដឹកនាំបរិស្ថានផ្ទាល់ដូចគ្នា នៅតែមិនមានដំណោះស្រាយ លើកនេះខ្ញុំសុំពឹងលើបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកនេះនិងពឹងផ្លូវច្បាប់ហើយ បើមិនអ៉ីចឹងទេព្រៃឈើនិងសត្វព្រៃនៅតំបន់ឱរ៉ាល់នេះនឹងវិនាសហិនហោចក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាមិនខាន???"៕



ប្រភព៖ Tan Kimsour