កាលពីប៉ុន្មានថ្ងៃមុននេះ នៅបណ្តារោងកុនមួយចំនួនក្នុងរាជធានីភ្នំពេញ បានចាក់បញ្ចាំងផ្សាយរឿង Buoyancy ឬ"រសាត់អណ្ដែត" ដែលជាសាច់រឿង និយាយអំពីដំណើរជីវិតនៃការធ្វើចំណាកស្រុកទៅធ្វេីការនេសាទនៅឯប្រទេសថៃ ដោយសារតែគ្រួសារមានជីវភាពខ្វះខាត ។
តែផ្ទុយទៅវិញ រឿងនេះ មិនដូចរឿង ថៃស្នេហារ៉ូមែនទិក រឿងខ្មោច រឿងកំប្លែង និងបរទេសឡើយ ដោយសារតែមិនមានអ្នកទស្សនាច្រើន មួយ Hall បានប្រហែល 10 នាក់ ធ្វេីម៉េចទេជារឿងបែបតស៊ូ ផ្សងព្រេងរបស់កុមារមួយរូបមិនមែនជារឿងស្នេហារ៉ូមែនទិក រឿងខ្មោច ឬរឿងកំប្លែង ??។
.jpg?1571727090)
យ៉ាងណាមិញ រឿង Buoyancy ជាកុនខ្មែរមួយដែលចងក្រងនិពន្ធឡេីងពីប្រវត្តិពិតរបស់តួអង្គមួយដែលប្រជាជនខ្មែរដែលស្នេហាវិស័យកុនទាំងអស់ពុំគួររំលងកុនមួយនេះ ហេីយបេីចង់ឲ្យវិស័យកុនខ្មែរយេីងរីកចម្រើនទៅមុខ ត្រូវផ្ដេីមចេញពីយេីងទាំងអស់គ្នា ដេីម្បីឲ្យផលិតកម្មឬផលិតករនានាពួកគាត់មានកម្លាំងចិត្តនិពន្ធឬផលិតរឿងបន្តបន្ទាប់ទៀត ?? ??។
.jpg?1571727094)
ខ្សែភាពយន្តមួយនេះជាខ្សែភាពយន្តខ្នាតអន្តរជាតិរបស់ អូស្រ្តាលី ដែលជាស្នាដៃដឹកនាំសម្តែងរបស់លោក Rodd Rathjen និង សម្តែងដោយយុវជន ហេង សំ ដែលសម្តែងជាតួឯកប្រុសក្នុងរឿងមួយនេះដែលមាន ឈ្មោះថា ចក្រា ជាទាសករវ័យក្មេងនៅលើ ទូកនេសាទនៅឯប្រទេសថៃ ហើយខ្សែភាពយន្ត Buoyancy/រសាត់អណ្ដែត មួយនេះត្រូវបានគេយកទៅដាក់បញ្ចាំងនៅក្នុងកម្មវិធីពិព័រណ៍ភាពយន្តដែលមានឈ្មោះថា Festival International du Film de saint jean de Luz នៅឯប្រទេស បារាំង កាលពីសប្តាណ៍មុននេះ ។ សម្រាប់រឿងនេះផងដែរមានការពិបាកខ្លាំងនៅពេលដែលត្រូវថតរសាតអណ្ដែតនៅលេីទូកនេសាទ ថែមទាំងបានឆ្លងកាត់ឧបសគ្គជាច្រើនថែមទៀតផង ។ ហើយសម្រាប់ទីតាំងថតវិញគឺបានចុះមកថតនៅក្នុងប្រទេសកម្ពុជាលើទឹកដី កោះរ៉ុង តែម្តង ៕
រឿងនេះបានចាក់បញ្ចាំងកាលពីថ្ងៃទី ១៨ ខែតុលា នៅរោងភាពយន្ត Major Cineplex by Smart គ្រប់សាខា
.jpg?1571727102)
.jpg?1571727102)
.jpg?1571727102)