ប្រិយមិត្តប្រហែលជាស្គាល់ហើយ ឯកឧត្តម ហ៊ុន ជា ដែលជាក្មួយប្រុសសម្តេចត្រី ហ៊ុន សែន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែជួយជនក្រីក្រ ហើយជាពិសេសបានធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកពេញចិត្ត គឺចេញមុខជួយឈឺឆ្អាល ទាក់ទងទៅនឹងបញ្ហាអយុត្តិធម៌នៅក្នុងសង្គមជាច្រេីន។
.jpg?1571730897)
យោងតាមគណនីហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ជា បានបង្ហោះពីទិដ្ឋភាពមួយនៅលេីបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលមានរថយន្តមួយគ្រឿងម៉ាក MG ពណ៌ស ពាក់ស្លាកលេខ 2AJ 8809 បានជិះមកប៉ះរថយន្តរបស់ឯកឧត្តម បានបង្កឲ្យមានការខូចខាតបន្តិចបន្តួចនៅចំហៀងខាងក្រោយ។
.jpg?1571730904)
យ៉ាងណាមិញ ឯកឧត្ដម ហ៊ុន ជា ក៏បានមានជាប្រសាសន៍លេីកឡេីងផងដែរថា៖ “1 kiss Before a meeting today free for you sister (សូមបើកបរដោយមានការប្រុងប្រយត្ន័ បាទ)”។ ក្នុងនោះដែរ ក៏មានមតិមហាជនម្នាក់បានមានការលេីកឡេីងដែរថា៖ “ថ្វីត្បិតតែឯកឧត្តមបងមិនទារសំណង តែសូមបងប្អូនបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ផង បើប៉ះម៉ូតូទោះតិចក៏អាចបណ្តាលអោយមនុស្សរងរបួសដែរ ហើយខូចខាតទ្រព្យសម្បត្តិថែមទៀត”។
.jpg?1571730912)
.jpg?1571730912)
.jpg?1571730913)
.jpg?1571730913)
.jpg?1571730914)
.jpg?1571730914)
.jpg?1571730914)
.jpg?1571730913)
.jpg?1571730913)