ប្រកាសអាសន្នហើយ ...ទារិកាត្រូវការជំនួយផ្លូវដង្ហើម សប់បញ្ចូលខ្យល់ ម្តាយគាត់សប់មួយយប់ទល់ភ្លឺ មិនបានសម្រាក ព្រោះតែចង់ឲ្យកូនជា ហើយពេលនេះគាត់ពិតជាត្រូវការជំនួយពីបងប្អូនខ្លាំង ព្រោះថា ...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kitty Kanya គាត់បានបង្ហោះសារអមជាមួយនិងស្រ្តីម្នាក់ ដែលទើបតែសម្រាលកូនរួច ហើយត្រូវបានឪពុករត់ចោល ទុកឲ្យម្តាយនិងកូនរស់នៅយ៉ាងកំព្រា កណ្តោចកណ្តែង ហើយថែមទាំងគ្មានប្រាក់ដើម្បីមើលជំងឺរបស់កូនទៀត។

នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា "អាណិតណាស់ ទារិកា កើតមកក្តៅខ្លួនខ្លាំង ហើមពោះ ម្តាយត្រូវប្តីរត់ចោល កូនខ្ចីគ្មានអ្នកកំដរ គ្មានលុយមើលកូនទេ ខាងពេទ្យអោយបញ្ជូនទៅគន្ធបុប្ផា តែមិនព្រមបញ្ជូនព្រោះអត់លុយហើយគ្មានអ្នកកំដរ ត្រដរទុកកូនស្រី អោយទៅជាបែបនេះ។ជួយShare ក្រែងលោមានអ្នកចិត្តបុណ្យជួយគាត់បន្តទៀត ។ បងប្អូនជួយគ្នាផង!! លេខទំនាក់ទំនង : 010808889 (លេខពេទ្យ)"។

ស្រាប់តែពេលនេះម្ចាស់គណនីហ្វេសប៊ុកដដែលបានបង្ហោះសារប្រកាសអាសន្នថា "ប្រកាសអាសន្នហើយ!!! ទារិកាត្រូវការជំនួយផ្លូវដង្ហើម សប់បញ្ចូលខ្យល់(Ventilation)។ម្តាយគាត់សប់មួយយប់ទល់ភ្លឺ ទន់ខ្លួនឡើងទឹកដោះទៀត ត្រូវការបងប្អូនមកជួយដល់ពេទ្យ ព្រោះគ្មានអ្នកកំដរទេ។ បើបងប្អូនណាចង់ជួយគាត់ផ្ទាល់ សូមជួយជាកម្លាំងវិញ ទៅរកគាត់នៅមន្ទីរពេទ្យគន្ធបុប្ផា វត្តភ្នំ ផ្នែកទារកII គាត់ឈ្មោះស៊ីមស្រីណុច 24ឆ្នាំ មានភិនភាគដូចរូបខាងក្រោម។ សំរាប់ជំនួយជាទឹកលុយនាងខ្ញុំនៅតែទទួលបន្តពីសប្បុរសជន។ នេះជាAccount ABA:000452370 : Meng Hor ឬ អេស៊ីលីដាទាន់ចិត្ត( ACleda toan chet)៖​ 010808889 (លេខខ្ញុំផ្ទាល់)។បងអាចផ្ញើរតាមលេខនេះបាន។ខ្ញុំនឹង យកថវិកាជូនដល់ម្តាយនិងទារិកាកំសត់ផ្ទាល់។ Please help share and help her at hospital! អរគុណបងប្អូនទាំងអស់គ្នា​"៕

ប្រភព៖Kitty Kanya