ចូលរួមត្រេកអរផង...ទោះបីរវល់និងការសិល្បៈខ្លាំងយ៉ាងណា តែតារាចម្រៀងរ៉េបវ័យក្មេង លោក Morano នៅតែបន្តការសិក្សារហូតដល់ចប់ដែរ...
-

ភ្នំពេញ៖ តារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាព លោក Morano កាន់តែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង និងមានបងប្អូនចូលចិត្តសំលេងរ៉េបរបស់លោក ព្រោះថាសំលេងរ៉េបរបស់លោកច្បាស់ មានន័យ ធ្វើឲ្យអ្នកគាំទ្រមានការមានការចាប់អារម្មណ៍។

ទោះបីរវល់និងវិស័យសិល្បៈខ្លាំងយ៉ាងណា ក៏តារារ៉េបរូបនេះ​នៅតែបន្តការសិក្ស របស់ទទួលបានសញ្ញាប័ត្រក្រោយពេលបញ្ចាប់ការសិក្សា។ តារាចម្រៀងវ័យក្មេងរូបនេះពិតជាធ្វើឲ្យ អ្នកគាំទ្រពេញចិត្ត នូវសមត្ថភាព ទឹកដមសំលេង និងការពាក្យពេចន៍នៅក្នុងបទចម្រៀងមួយៗជាខ្លាំង ព្រោះថានៅក្នុងអត្តន័យបទចម្រៀងនីមួយៗពិតជាចាក់ដោតមិនធម្មតា។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀងរូបនេះ បានលើកឡើងនៅលើបណ្តាញសង្គមរបស់លោកថា "This’s​Morano right here មកទទួលសញ្ញាបត្របរិញ្ញាបត្រច្បាប់មិនមែនមកទទួលសញ្ញាបត្រRAPទេណា?សំខាន់ប្រលងstateហេីយធ្វេីសារណាជាប់អស់ អត់មានជំពាក់មុខវិជ្ជាណាមួយ។ ??‍???‍??"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានបង្ហាញការត្រេកអរ និងមានអ្នកខ្លះសរសើរពីការខិតខំរបស់លោក។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនចង់ស្តាប់បទចម្រៀងថ្មីៗរបស់ក្នុងពេលឆាប់ៗទៀតផង៕

ប្រភព៖ Morno Morano II