សែនប្រពៃ ! លោក ផែង វណ្ណះ អាណិតប្អូនលោកពោតដែលត្រូវសន្តិសុខចាបខ្លាំងពេក ក៏យកថវិកាជាច្រើនទៅជួយសម្រួលជីវភាពចំនួន....(មានវិដេអូ)
-

ហ្វេសប៊ុក៖ បងប្អូនច្បាស់ជាបានដឹងហើយថានៅកាលពីយប់មិញនេះបានកើតមានរឿងភ្ញាក់ផ្អើលមួយនៅកោះពេជ្យដោយសារតែមានបុរសម្នាក់ដែលជាអ្នកលក់ពោតស្ងោរត្រូវបានសន្តិសុខនៅទីនោះចាប់យកពោតអស់ហើយថែមទាំងដឹងពោតនោះយកទៅបាត់ទៀតដោយមិនបានឲ្យពោតនោះមកអ្នកលក់វិញទេ ស្របពេលនោះបងប្រុសដែលជាអ្នកលក់បានជិះកង់ទទេមកផ្ទះវិញទាំងអស់សង្ឃឹមព្រោះគ្មានលុយឲ្យថ្លៃពោតគេហើយថែមទាំងលក់បានលុយបន្តិចបន្តួចទៀតមិនគ្រប់ថ្លៃដើមផង។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Pheng Vannak News បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ បន្ទាប់​ពី​ទទួល​ដំណឹង​ថា​ ប្អូន​ប្រុស​លក់ពោតដ៏កំសត់ម្នាក់​ ត្រូវ​បាន​សន្តិសុខ​កោះពេជ្រ​ចាប់រឹបអូសយកពោតស្ងោរអស់កាលពីយប់ថ្ងៃទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០១៩​ នៅព្រឹក​ថ្ងៃទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០១៩​ នេះ​ ខ្ញុំបាទ​បាននាំយកថវិកាចំនួន​ ២០០​ ដុល្លារ​ (​ ថវិកា​ខ្ញុំ​ ១៥០​ ដុល្លារ​ ថវិកា​លោក​ លី​ សំអុល​ និង​ ភរិយា​ ៥០​ ដុល្លារ​ )​ ទៅប្អូនប្រុស​និង​ភរិយា​ នៅភូមិទី​ ១៧​ សង្កាត់​ បឹង​សាឡាង​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ។

ប្អូន​ប្រុស​មានឈ្មោះ​ ជាប​ ទូច​ ប្រពន្ធ​ ឈ្មោះ​ ឈាង​ គន្ធា​ មានកូន​ ២​ នាក់​ មានស្រុកកំណេីតនៅ​ស្រុកព្រះស្ដេច​ ខេត្ត​ ព្រៃ​វែង​ បានមកជួលបន្ទប់គេស្នាក់នៅ​រកស៉ីស្ងោរពោតដេីរលក់ដេីម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ​ ។ សូមទស្សនាវិដេអូខាងក្រោម៖