សូមចូលរួមត្រេកអរផង...នៅព្រឹកនេះ តារាចម្រៀងអ្នកនាងសុន ស្រីពេជ្រ ចូលរោងការហើយ...
ភ្នំពេញ៖ នៅថ្ងៃនេះតារាចម្រៀងអ្នកនាងសុន ស្រីពេជ្រ និងស្វាមី បានកាន់តែដៃគ្នាចូលរោងការ សាងសុភមង្គល រហូតដល់សាងចំណងដៃកូនម្នាក់ ដ៏គួរឲ្យស្រលាញ់ ហើយក៏សម្រេចចិត្តចូលមង្គលការ ដោយមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ។ ដោយឡែកក៏មានបងប្អូននិងអ្នកគាំទ្រ តាមបណ្តាញសង្គមហ្វេសប៊ុក បានចូលរួមសម្តែងការត្រេកអរ សូមឲ្យអ្នកទាំងពីរនាក់ស្រលាញ់គ្នា ដល់ចាស់។

ជាក់ស្តែងនៅព្រឹកនេះ មានថ្នាក់ដឹកនាំលោកជំទាវ ហ៊ុន ស៊ីណាត និង សិល្បៈករ សិល្បការី តារាកំប្លែង ជាច្រើនរូប បានអញ្ជើញចូលរួមនៅក្នុងពិធីមង្គលការរបស់អ្នកនាង សុន ស្រីពេជ្រ និងស្វាមី ។ ទន្ទឹមនឹងនេះ ក៏មានអ្នក បងប្អូនជាច្រើនបានចូលរួមត្រេកអរ និងជូនពរដល់គូរស្វាមីភរិយាមួយគូរនេះ ឲ្យជួបតែសេចក្តីសុខ និងស្រលាញ់គ្នាដល់ចាស់កោងខ្នង៕
















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។