ក្រុមយុវជនសំរាម បង្ហាញក្តីរំភើប និងសន្យាថានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងប្រើប្រាស់គ្រប់វិធីដើម្បីផ្លាស់ប្តូរទម្លាប់ប្រជាជនកម្ពុជាយើង ឲ្យក្លាយជាប្រទេសគំរូក្នុងពិភពលោក...
ស៊ីហៀង
-

ប្រិយមិត្តជាច្រើនពិតជាបានស្គាល់ហើយពីវត្តមាន យុវជនសំរាម ដែលក្រុមយុវជននេះបានធ្វើការសំអាត ប្រឡាយបឹងត្របែក និងទីតាមកន្លែងនានា ដែលពួកគាត់បានទៅប្រមូលសំរាម ដើម្បីធ្វើឲ្យសោភ័ណភាពទីក្រុងកាន់តែស្រស់ស្អាត​ ។ យុវជនសំរាមក៏បានចូលរួមនៅក្នុងកម្មវិធីផ្សេងៗ ឲ្យតែដឹងថា ទីកន្លែងណាមានសំរាម គឺពួកគាត់បានទៅធ្វើការសំអាត។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករ​បស់យុវជនសំរាម បានរៀបរាប់ទាំងអារម្មណ៍រំភើបថា "សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ពីក្រុមយុវជនសំរាម។

ក្រុមយើងខ្ញុំពិតជារីករាយយ៉ាងខ្លាំងក្រោយពីបានដឹងដំណឹងថាមានការផ្លាស់ប្តូរកំណែទម្រង់ក្នុងការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។ ខ្ញុំបាទ សាន ដារ៉ាវីត ជាប្រធានក្រុមយុវជនសំរាមដែលធ្វើការសម្អាតនៅប្រឡាយបឹងត្របែក ព្រមទាំងទីសាធារណៈនានា ប្រើរយៈពេលអស់ជាង ៧ខែមកនេះត្រូវបានមហាជនទទួលស្គាល់ថាជាយុវជនមានឆន្ទៈ និងបង្កើតបានមនុស្សដែលមានឆន្ទៈមួយក្រុមធ្វើការលើការប្រមូលសំរាម ស្រលាញ់បរិស្ថាន ស្រលាញ់ប្រទេសជាតិ មុខមាត់រាជធានី និងបានគិតគូលើសុខុមាលភាពប្រជាជន និងវិស័យទេសចរណ៍។ ខ្ញុំសូមស្នើសុំសិទ្ធលើការគ្រប់គ្រងប្រមូលសំរាម ព្រមទាំងធ្វើយុទ្ធនាការចុះផ្សព្វផ្សាយទៅកាន់ប្រជាជនដោយផ្ទាល់ក្នុងខណ្ឌចំការមន សង្ឃឹមថាសម្តេចនឹងផ្តល់ឱកាសដល់ក្រុមយើងខ្ញុំបានសាងស្នាដៃបន្ថែមជូនជាតិមាតុភូមិ សម្រេចគោលដៅខណ្ឌគំរូ ក្នុងរាជធានីភ្នំពេញ។ យើងខ្ញុំសូមសន្យាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងប្រើប្រាស់គ្រប់វិធីដើម្បីផ្លាស់ប្តូរទម្លាប់ប្រជាជនកម្ពុជាយើង ឱ្យក្លាយជាប្រទេសគំរូក្នុងពិភពលោក"។ ដោយក្តីគោរពពី ក្រុមយុវជនសំរាម??"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានបញ្ចេញមតិថា "សូមជូនពរអោយទទួលបានជោគជ័យហ៊ា?ខ្ញុំលឺជនជាតិកូរ៉េមួយចំនួនក៏បាននិយាយអំពីឈ្មោះហ៊ាដូចគ្នា ស៊ូៗហ៊ា ហើយរាល់ថ្ងៃខ្ញុំក៏ខំបង្រៀនក្មេងៗនៅសាលានឹងក្មេងៗតាមភូមិដូច អំពីការចោលសំរាម"និងមានបងប្អូនខ្លះក៏បានខមិនថា​"ដេីម្បីបំពេញការងារមួយល្អលុះត្រាតែមនុស្សនុះមានឆន្ទះចង់ធ្វេីការងារនោះ មនុស្សមួយក្រុមនេះគាត់ពិតជាមានឆន្ទះចង់ធ្វេីមែនសាកល្បងអោយគាត់ធ្វេីទៅជឿជាក់ថាគាត់ធ្វេីបាន៕

ប្រភព៖ យុវជនសំរាម