អាអត់កំណើត...ខឹងរករឿងឪពុក ទៅដុតផ្ទះឆេះខ្ទេចគ្មានសល់...
-

ស្រុកព្រៃនប់ៈ កាលពីម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩​ យុវជនម្នាក់បានយកភ្លើងទៅដុតផ្ទះឪពុកខ្លួនឯងចោល ឆេះគ្មានសល់ នៅចំណុចភូមិ បត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ 

ជនបង្កមានឈ្មោះថា ធៀម ធារ៉ា ហៅ អួង ភេទប្រុសអាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បានដុតផ្ទះឪពុកខ្លួនឯង ឈ្មោះ ធៀម វី អាយុ ៥០ឆ្នាំ មុខរបរ កសិករ មានទីលំនៅខាងលើ មូលហេតុបឋមថាបណ្តាលមកពីយុវជនរូបនេះ មើលទៅទំនងជាមានសតិមិនសូវល្អនិងខឹងរករឿងឪពុក ។

ចំណែកផ្ទះនិងសំភារៈដែលបាត់បង់រួមមាន ផ្ទះធ្វើពីឈើ ប្រកសង័្កសីទំហំ៥,៥០ម គុណ ៦ ម ឆេះខូចខាតអស់ទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះគិតជាទឹកប្រាក់អស់ប្រហែលចំនួន ៣ ៥០០ ដុល្លានិងលុយត្រៀមទុកធ្វើផ្ទះថ្មី ក៍ឆេះអស់ទាំងស្រុងដែរចំនួនន១២ ០០០ដុល្លាទៀត។ បើតាមលោកអធិការបញ្ជាក់ថាយុវជនបង្កហេតុ នគរបាលបានចាប់ឃាត់ខ្លួននាំយកទៅអនុវត្តន៍តាមនិតិវិធី៕

ប្រភព៖Huy Bunleng