យល់អារម្មណ៍គាត់ផង ! បងសន្តិសុខគាត់ធ្វើតាមបញ្ចារគេ គាត់នៅក្រោមគេលំបាកដូចគ្នាហេតុអ្វីនាំគ្នាជេរគាត់ គាត់ក៏ត្រូវការលុយចិញ្ចឹមប្រពន្ធកូនគាត់ដែរ....(មានវិដេអូ)
ស៊ីហៀង
-

ហ្វេសប៊ុក៖​​​ បងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលពីយប់មិញនេះមានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងវាងសន្តិសុខនិងអ្នកលក់ពោតម្នាក់នៅកោះពេជ្យរឿងហេតុដំបូងកើតឡើងដោយសារតែបុរសម្នាក់ចូលលក់ពោតនៅក្នុងតំបន់ដែលគេហាមឃាត់ច្រើនលើកច្រើនដងហើយសន្តិសុខក៏បានធ្វើការហាមឃាត់គាត់ច្រើនដងដែរតែគាត់នៅតែចូលទៅលក់ព្រោះលក់នៅទីនោះលក់ដាច់ជាងលក់នៅក្រៅទើបលើកនេះសន្តិសុខក៏បានធ្វើការហាមឃាត់ហើយថែមទាំងយកពោតគាត់ទៅទាំងអស់តែមិនដឹងថាយកទៅណាទេទើបធ្វើឲ្យគាត់ជិះកង់មកផ្ទះទាំងអស់សង្ឃឹម ។

យ៉ាងណាមិញបន្ទាប់ពីហេតុការណ៍នេះបានកើតឡើងស្រាប់តែមានមហាជនជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំងទៅបងប្រុសជាសន្តិសុខដែលចាប់អ្នកលក់ពោតនោះតែក៏មានមហាជនមួយចំនួនក៏បានបង្ហាញក្តីអាណិតអាសូរទៅសន្តិសុខផង គាត់ជាអ្នកធ្វើការឲ្យគេគាត់គ្រាន់តែធ្វើតាមបញ្ចារមេរបស់គាត់និងតួនាទីតែប៉ុណ្ណោះមិនគួរណាត្រូវគេរិះគន់គាត់ខ្លាំងយ៉ាងនេះសោះ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា ហ៊ា ឆាយឃុន បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖​ សន្តិសុខកម្សត់ធ្វើរការតាមច្បាប់ដែលក្រុមហ៊ុនកំណត់សោះក៏ខុសដែរ ។ចម្ងល់តើធ្វើតាមច្បាប់ហេតុអ្វីក៏ខុស?ចម្លើយ គឺធ្វើខុសចិត្តអ្នកមិនដឹងច្បាប់គាត់គឺបណ្ឌិតហ្វេសប៊ុកកោះពេជ្រគេមានច្បាប់របស់គេ គេហាមគេប្រាប់រាប់ឆ្នាំមកហើយ តើអ្នកធ្លាប់ទៅកោះពេជ្រទេ? ធ្លាប់ឃើញគេជួលកន្លែងលក់ដូរទេ? ធ្លាប់ឃើញមាននគរបាលចរាចរណ៏ឬកងអាវុធហត្ថមានវត្តមានជាប្រចាំនៅកោះនោះទេក្រៅពីថ្ងៃបុណ្យធំៗរបស់ជាតិ? តើធ្លាប់ឃើញសន្តិសុខមានប្រាក់ខែក្លាយជាអ្នកធូធាទេ? សុទ្ធតែលំបាកដូចគ្នាហេតុអ្វីក៏ព្រួតគ្នាជេប្រទេចបណ្តាសាលើសន្តិសុខទៅវិញ? តើអ្នកមិនយល់ថាខ្លួនអ្នកគួរអោយស្អប់ណាស់ទេឬដែលមិនដឹងខ្យល់អីចេះតែជេរមួយមុខ? ចេះជេរស្ទាត់ដូចសព្វថ្ងៃគឺគ្រប់គ្រាន់ហើយសូមបងប្អូនឈ្លៀតពេលខំសិក្សាសីលធម៏បន្ថែមផងដើម្បីសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្ស។ សូមទស្សនាវិដេអូខាងក្រោម៖