ជួយស៊ែរបន្តផង...បងប្រុសម្នាក់រើសបានកាបូបលុយ របស់ជនបរទេស ដែលមានលុយខ្មែរ លុយដុល្លារ មានកាតធនាគារ និងរបស់មួយចំនួនទៀត...
-

កាលពីយប់ថ្ងៃម្សិលមិញនេះ បងប្រុសម្នាក់គាត់រត់រ៉ឺម៉ក់កង់បី រើសបានកាបូប ជនបរទេសម្នាក់ ដោយក្នុងនោះរួមមាន កាតធនាគារ ប័ណ្ណរ៉ាប់រងសុខភាព ប័ណ្ណបើកបរ រួមទាំងលុយខ្មែរនឹងលុយដុល្លា1ចំនួន ។ បងប្អូនដែលបានឃើញហើយ សូមមេត្តាជួយដល់ ឲ្យជនបរទេសម្នាក់នោះគាត់បានឃើញ មិនដឹងថាគាត់ព្រួយបារម្ភខ្លាំងយ៉ាងណាទេ ហើយមិនដឹងថាគាត់បានលុយណាញុាំបាយ បើទាំងកាត ទាំងលុយជ្រុសបាត់ហើយនោះ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Piri Khory គាត់បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុក ដោយបានសរសេរថា "យប់មិញរត់តុកៗរើសបានកាបូបលុយជនបរទេស.ក្នុងនោះមានកាតធនាគារ.ប័ណ្ណរ៉ាប់រងសុខភាព ប័ណ្ណបើកបរ. រួមទាំងលុយខ្មែរនឹងលុយដុល្លា1ចំនួន.ជួយshareរកម្ចាស់ផង069758087"។

អាស្រ័យហេតុនេះ បើសិនជាមានបងប្អូនណាបានស្គាល់គាត់ ឬ ជួបគាត់ សូមជួយប្រាប់គាត់ ឲ្យមកទទួលកាបូបគាត់វិញផង ដោយទំនាក់ទំនង តាមលេខទូរស័ព្ទខាងលើ ។ សូមអរគុណទុកជាមុន៕

ប្រភព៖ Piri Khory