ដំណឹងបាត់ចៅស្រី...យុវតីម្នាក់ បានបាត់ខ្លួន ពេលលោកយាយគាត់ពិតជាមានការព្រួយបារម្ភខ្លាំងណាស់...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាខ្ញុំបាទរ៉ាហ្វីន ដែលជាយុវជនមូស្លីមកម្ពុជា បានបង្ហោះរូបភាពរបស់យុវតីម្នាក់ ដែលមានឈ្មោះថា សាវីណា អាយុ ១៦ឆ្នាំ រស់នៅក្នុងភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនទាន់រកឃើញនៅឡើយទេ ព្រោះតែថាលោកយាយគាត់បារម្ភខ្លាំងណាស់ ណាមួយមិនដឹងពេលនេះចៅស្រីគាត់នៅទីណានោះទេ ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់យ៉ាងដូច្នេះថា "ដំណឹងបាត់ចៅស្រី?​ សូមជួយសែរមួយផងបងប្អូន? សារពីលោកយាយម្នាក់ ឈ្មោះ ណុប អាយុ55ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបានបាត់ចៅស្រី ឈ្មោះ សាវីណា អាយុ ១៦ឆ្នាំ កាលពីយប់មិញ វេលាម៉ោង 8 កន្លះបើបងប្អូនប្រទះឃើញក្មេងស្រីដូចបានរៀបរាប់ខាងលើ។ សូមមេត្តាទាក់ទងមកលេខ ។ 096 39 98 772 / 097 83 63 181"។

បើបងប្អូនបានស្គាល់ ឬ ឃើញប្អូនស្រី នៅកន្លែងណា មេត្តាជួយប្រាប់ដល់ លោកយាយ ឬ ទំនាក់ទំនងទៅកាន់​លេខទូរស័ព្ទ ខាងលើ ដើម្បីផ្តល់ដំណឹងដល់ក្រុមគ្រួសាររបស់គាត់ ឲ្យបានដឹងផង ថានាងនៅទីណា កន្លែងណា ហើយបើប្អូនស្រីបានលឺដំណឹងនេះហើយ សូមទំនាក់មកកាន់គ្រួសារផង៕

ប្រភព៖ ខ្ញុំបាទរ៉ាហ្វីន ដែលជាយុវជនមូស្លីមកម្ពុជា