ផ្ទុះពេញបណ្តាញសង្គមហ្វេសប៊ុក...ពាក់ព័ន្ធនឹងរឿងចាប់ពោតស្ងោរនៅកោះពេជ្រ ស្រាប់តែមានបងប្រុសម្នាក់ គាត់បានបង្ហោះសារថា គ្រាន់តែសន្តិសុខគាត់ធ្វើតាមច្បាប់ក្រុមហ៊ុនសោះ ខុសដែរ...
-

កាលពីថ្ងៃម្សិលមិញនេះ មានបងប្អូនជាច្រើនបានធ្វើការចែករំលែក ពីជីវិតបងប្រុសម្នាក់ ដែលគាត់ជាអ្នកលក់ពោត ពីរនាក់ប្រពន្ធ ដោយកាលពីថ្ងៃម្សិលមិញនេះ គាត់បានទៅលក់ពោតនៅម្តុំកោះពេជ្រ ហើយក៏ត្រូវសន្តិសុខបានចាប់យកពោតរបស់គាត់ទៅអស់ ហើយក៏ត្រូវបាន មហាជនជាច្រើនបានបង្ហាញការហួសចិត្ត ចំពោះរឿងមួយនេះ រហូតដល់មានអ្នកខ្លះថា គ្រាន់តែគាត់ទៅលក់ពោតសោះក៏ចាប់គាត់ដែរ ដូចជាជ្រុលពេកហើយ។​ 

ក្រោយពីមានរឿងមួយបានផ្ទុះពេញបណ្តាញសង្គមហ្វេសប៊ុករួមមកស្រាប់តែ ប្អូនប្រុស តាំង គឹមឡេង ដែលបងប្អូនបានស្គាល់តាមរយៈសកម្មភាពមនុស្សធម៏ជាច្រើននោះ ក៏បានទៅជួយដល់ពួកគាត់ ទោះបីមិនបានយកពោតត្រឡប់មកវិញ តែគាត់ក៏បានជូនថវិការដល់បងប្រុសដែលជាអ្នកលក់ពោតនោះផងដែរ ។ ទន្ទឹមនឹងនោះ លោក ផែង វណ្ណៈ ក៏បានចូលរួមចំណែកនៅក្នុងការជួយដល់បងប្រុសផងដែរ។

ដោយឡែកក្រោយពីបានឃើញវិដេអូ អមជាមួយសារជាច្រើនផងនោះ ភ្លាមនោះក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ហ៊ា ឆាយឃុន គាត់បានធ្វើការបង្ហោះនៅមុនពីរម៉ោង ថា "សន្តិសុខកម្សត់ធ្វើរការតាមច្បាប់ដែលក្រុមហ៊ុនកំណត់សោះក៏ខុសដែរ ។

ចម្ងល់តើធ្វើតាមច្បាប់ហេតុអ្វីក៏ខុស? ចម្លើយ គឺធ្វើខុសចិត្តអ្នកមិនដឹងច្បាប់គាត់គឺបណ្ឌិតហ្វេសប៊ុក

កោះពេជ្រគេមានច្បាប់របស់គេ គេហាមគេប្រាប់រាប់ឆ្នាំមកហើយ តើអ្នកធ្លាប់ទៅកោះពេជ្រទេ? ធ្លាប់ឃើញគេជួលកន្លែងលក់ដូរទេ? ធ្លាប់ឃើញមាននគរបាលចរាចរណ៏ឬកងអាវុធហត្ថមានវត្តមានជាប្រចាំនៅកោះនោះទេក្រៅពីថ្ងៃបុណ្យធំៗរបស់ជាតិ? តើធ្លាប់ឃើញសន្តិសុខមានប្រាក់ខែក្លាយជាអ្នកធូធាទេ? សុទ្ធតែលំបាកដូចគ្នាហេតុអ្វីក៏ព្រួតគ្នាជេប្រទេចបណ្តាសាលើសន្តិសុខទៅវិញ? តើអ្នកមិនយល់ថាខ្លួនអ្នកគួរអោយស្អប់ណាស់ទេឬដែលមិនដឹងខ្យល់អីចេះតែជេរមួយមុខ? ចេះជេរស្ទាត់ដូចសព្វថ្ងៃគឺគ្រប់គ្រាន់ហើយសូមបងប្អូនឈ្លៀតពេលខំសិក្សាសីលធម៏បន្ថែមផងដើម្បីសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្ស"៕

ប្រភព៖ ហ៊ា ឆាយឃុន