ប្អូនប្រុសតាំង គឹមឡេង បានសួរសំនួរមួយទៅ បងប្រុសម្នាក់​ ថា តើគ្រាន់តែលក់ពោតនៅលើទឹកដីរបស់ខ្លួន ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់ខ្លាំងកម្រិតណាដែរ...
ស៊ីហៀង
-

ក្រោយពីបានឃើញបងប្រុសម្នាក់ដែលមានឈ្មោះថា ហ៊ា ឆាយឃុន គាត់បានធ្វើការបង្ហោះនៅមុនពីរម៉ោង ថា "សន្តិសុខកម្សត់ធ្វើរការតាមច្បាប់ដែលក្រុមហ៊ុនកំណត់សោះក៏ខុសដែរ ។ចម្ងល់តើធ្វើតាមច្បាប់ហេតុអ្វីក៏ខុស? ចម្លើយ គឺធ្វើខុសចិត្តអ្នកមិនដឹងច្បាប់គាត់គឺបណ្ឌិតហ្វេសប៊ុក

កោះពេជ្រគេមានច្បាប់របស់គេ គេហាមគេប្រាប់រាប់ឆ្នាំមកហើយ តើអ្នកធ្លាប់ទៅកោះពេជ្រទេ? ធ្លាប់ឃើញគេជួលកន្លែងលក់ដូរទេ? ធ្លាប់ឃើញមាននគរបាលចរាចរណ៏ឬកងអាវុធហត្ថមានវត្តមានជាប្រចាំនៅកោះនោះទេក្រៅពីថ្ងៃបុណ្យធំៗរបស់ជាតិ? តើធ្លាប់ឃើញសន្តិសុខមានប្រាក់ខែក្លាយជាអ្នកធូធាទេ? សុទ្ធតែលំបាកដូចគ្នាហេតុអ្វីក៏ព្រួតគ្នាជេប្រទេចបណ្តាសាលើសន្តិសុខទៅវិញ? តើអ្នកមិនយល់ថាខ្លួនអ្នកគួរអោយស្អប់ណាស់ទេឬដែលមិនដឹងខ្យល់អីចេះតែជេរមួយមុខ? ចេះជេរស្ទាត់ដូចសព្វថ្ងៃគឺគ្រប់គ្រាន់ហើយសូមបងប្អូនឈ្លៀតពេលខំសិក្សាសីលធម៏បន្ថែមផងដើម្បីសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្ស"។

ភ្លាមនោះស្រាប់តែប្អូនប្រុសតាំង គឹមឡេង ដែលជាអ្នកទៅជួប និងបានសួររឿងរ៉ាវជាច្រើនពាក់ព័ន្ធ នឹងបញ្ហាអ្នកលក់ពោតនៅកោះពេជ្ររួចមក ក៏បានបង្ហោះសារសួរទៅកាន់បងប្រុសខាងលើវិញថា "ហាហា​ ទេីបតែនិយាយមិនទាន់ចប់ខ្ញុំបានដឹងថានិងមានអ្នកសរសេរការពារសន្តិសុខតែខ្ញុំសុំចោទជាសំនួរមួយថាតេីទឹកដីប្រទេសខ្លួនត្រឹមការលក់ពោតធម្មតាប៉ះពាល់សណ្តាប់ធ្នាប់ខ្លាំងកម្រិតណាដែរ...សន្តិសុខដែលចាប់យប់មិញនិងគឺមិនមែនចាប់ក្នុងន័យអប់រំទេគឺចាប់ក្នុងន័យខឹងសម្បានិយាយមិនស្តាប់...ចុះបេីសិនត្រឹមនាំគាត់ចេញក្រៅឬហៅព្រមានអត់បានឬយ៉ាងណាដល់តែយកពោតគេទៅតែម្តងទេីបល្អមែនទេ...."៕

ប្រភព៖ តាំង គីមឡេង