ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ស្ថានទូតចិនប្រចាំកម្ពុជា នឹងធ្វើការចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីអំពីការនាំចេញផ្លែស្វាយពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។ ផ្លែស្វាយដែលនាំចេញទៅប្រទេសចេញទៅចិន ជាង៥០ម៉ឺនតោនជារៀងរាល់ឆ្នាំ។

បើយោងតាមគណនីហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះសារ ថា"ប្រសិនដំណើរការបានយ៉ាងរលូន និងជោគជ័យ នាដើមឆ្នាំក្រោយខាងមុខនេះ ប្រទេសចិន និងកម្ពុជានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីអំពីការនាំចេញផ្លែស្វាយពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។ តាមអ្វីដែលបានដឹង ប្រទេសកម្ពុជាមានសក្តានុពលក្នុងការនាំចេញផ្លែស្វាយជាង៥០ម៉ឺនតោនទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំ។ ដោយមើលទៅលើទំនាក់ទំនងដ៏ល្អប្រពៃនេះ ប្រទេសចិននាថ្ងៃខាងមុខនឹងបើកចំហទីផ្សារជូនដល់ផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាកាន់តែច្រើន"។

ជាមួយគ្នាននោះផងដែរ ក៏មានបងប្អូនខ្មែរជាច្រើន បានសម្តែងការត្រេកអរ ដោយមានអ្នកខ្លះបានចូលមកមខិនថា "ស្វាយខ្មែរ មានឱជារស ផ្អែមឈ្ងាញ់ និងមានក្លិនក្រអូប គ្មានជាតិគីមីទៀត ។ និងមានអ្នកខ្លះបានលើកឡើងថា"មិត្តចិនជួយបេីកទីផ្សារកសិផលកម្ពុជាអោយកាន់តែច្រេីនថែមទៀត"៕


ប្រភព៖ ស្ថានទូតចិនប្រចាំកម្ពុជា