ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងនិង១០នាទី ស្ត្រីម្នាក់បានយំរៀបរាប់ ក្រោយពីបានចាញ់បោកគេ អស់ខ្សែកមាស៧ជី ដែលហេតុការណ៍នេះបានកើតឡើងនៅក្រោមស្ពានអាកាសថ្មើរជើង ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះមានឈ្មោះថា ធឹម សាម៉ីន អាយុ២៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិទួលវិហារ ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះបានប្រាប់ថា គាត់ជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល នៅសង្កាត់ចោមចៅ៣ ។ គាត់បានប្រាប់ទៀតថា គាត់បានដើរទៅផ្សារព្រៃទា រកទិញខោអាចជជុះបានហើយ រកទិញពងទា ក៏ជួបនិងស្រ្តីម្នាក់ មកសួរថា មានរើសបានថង់លុយអត់? មានគេជ្រុះបាត់ រកតែឆ្លើយមិនទាន់ផង ក៏មានស្រ្តីសង្ស័យម្នាក់ទៀតមក ប្រាប់ថាកុំមាត់ ខ្លាចគេលឺ ស្រាយមាត់ថង់ឲ្យមើល ឃើញលុយ មាស រួចក៏នាំគ្នាជិះម៉ូតូ មកចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ដោយប្រាប់ថា យកទៅចែកគ្នា ដោះយកខ្សែកមាស ហើយប្រគល់ថង់ក្រហមមួយនាំគ្នាគេមកឲ្យកាត់ហើយ រត់គេចបាត់ ចាំយូរពេក ស្រាយមាត់ថង់ ទើបដឹងថា សុទ្ធតែគ្រាប់កង់ មួយកញ្ចប់ បានដឹងថាគេបោក ក៏ស្រែកទ្រហោរយំតែម្តង។ ក្រោយពីបានឃើញស្រ្តីម្នាក់អង្គុយយំបែបនេះ ក៏ពូម៉ូតូឌុបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីស្វែងរកមុខសញ្ញា៕


ប្រភព៖ កូន ខ្លាតូច