ម្ចាស់ម៉ូតូស្ទើធ្លាក់ថ្លើម ! ដើម្បីបានលុយជក់ថ្នាំក្មេងអាយុ១៦ -១៧ ពីរនាក់នេះលួចម៉ូតូគេឡើងស្អាតយកទៅសុីគ្រឿង និងកែច្នៃខ្ទេចម្ចាស់មើលមិនចង់ស្គាល់..
-

កណ្តាល៖ ករណីអំពើលួច(ម៉ូតូ)កើតហេតុថ្ងៃទី១៧ខែតុលា ឆ្នាំ២០១៩វេលា​ម៉ោង១១.០០ នាទីចំណុចមុខឃ្លាំង ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។ជនរងគ្រោះ០២នាក់១-ឈ្មោះឈៀង រីករាយ ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរបុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ២-ឈ្មោះឆែម សុភក្រ័ភេទស្រីអាយុ៤៣ឆ្នាំមុខរបរកសិករនៅភូមិក្តាន់រយឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ត កណ្តាល(ជាម្ចាស់ម៉ូតូស្កុបពី បាត់កាលពីថ្ងៃទី១៨.កញ្ញា.២០១៩វេលាម៉ោង១២.៥នាទី) ។

ជនសង្ស័យ០២នាក់ ១-ឈ្មោះមឿន វណ្ណាឡាវ ភេទប្រុសអាយុ១៧ឆ្នាំ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិទួលព្រេច ឃុំត្រពាំង គង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។២-ឈ្មោះជៀវ កុម្ភៈ ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សម្ភារចាប់យក-ម៉ូតូម៉ាកសង់០១៨ពណ៌ខ្មៅពាក់ផ្លាកលេខ(ភ្នំពេញGS- ៧១៩១)លេខតួនិងលេ ម៉ាសុីន៥១៣០២២៩(ម៉ាស៊ីនត្រូវបានជនសង្ស័យប្តូរហើយ) ។  សម្ភារបាត់បង់ ១.ម៉ូតូម៉ាកសង់០១៨ មួយគ្រឿង(យកបានមកវិញ) ។ ២.ម៉ូតូម៉ាកស្កុបពី ពណ៌ក្រហមស៊េរី២០១១ពាក់ ផ្លាកលេខ ភ្នំពេញ-(៥៨០៧) ចំណាំបាន ។

សភាពនៃរឿងហេតុ ៖ នៅមុនពេលកើតហេតុជនរងគ្រោះទី១កំពុងចាក់បេតុងដោយទុកសោរនៅលើម៉ូតូទើបជនសង្ស័យចូលទៅលួច ។ ឯជនរងគ្រោះទី២ចូលមណ្ឌលសុខភាពពិនិត្យផ្ទៃពោះមិនបានដក សោរទុកជនសង្ស័យចូលទៅលួចជិះចេញ ទៅតែម្តង ។ តាមចម្លើយសារភាពរបស់ឈ្មោះមឿន វណ្ណាឡាវ បានសារភាពថាឈ្មោះជៀវ កុម្ភៈ ជាអ្នកទៅមើលផ្លូវហើយខ្លួនជាអ្នកចូលលួច រួចបានជិះទៅភ្នំពេញ(ឃ្លាំងរំសេវ)សុីគ្រឿងនិងប្តូរគ្រឿង ម៉ាសុីនបានលុយ១២០$យកមកទិញថ្នាំ ញៀនប្រើប្រាស់ទាំង២នាក់។ ហើយកាលពីថ្ងៃទី១៨.កញ្ញា.២០១៩ ខ្លួនចូលលួចបានម៉ូតូម៉ាកស្កុបពី យកទៅបញ្ចាំ នៅឃ្លាំងរំសេវបានលុយ១៥០$យកមកចាយទាំង២នាក់។

-តាមចម្លើយសារភាពរបស់ឈ្មោះជៀវ កុម្ភៈ បានសារភាពពួកខ្លួនធ្លាប់ឆក់ទូរស័ព្ទដៃតាមផ្លូវជាតិលេខ៤បានចំនួន៣ លើកហើយខ្លួនធ្លាប់លួចម៉ូតូចំនួន៤លើក ។

-ឃាត់ខ្លួនបានថ្ងៃទី២២.១០.២០១៩វេលាម៉ោង១១

-ជនសង្ស័យធ្លាប់ប្រើប្រាស់សារធាតុញៀនរយពេល២ឆ្នាំកន្លងមកហើយ ។

-ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្ត ចាត់ការតាមនីតីវិធី។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល - Police Commissariat Of Kandal Province