ប្រាប់ហើយនៅតែមិនស្តាប់! អ្នកលេងហ្វេសប៊ុក បន្តផុសរូបភាពមិនល្អក្នុងតំបន់ប្រាសាទអង្គរ ក្រោយអាជ្ញាធរអប្សរា ការបង្ហោះបែបនេះ ប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ធ្លាក់ចុះ....
សីហា
-

ប្រិយមិត្តបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងែមុននេះ អាជ្ញាធរអប្សរា បានស្នើឲ្យអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក មេត្តាកុំបង្ហោះរូបមិនល្អពីតំបន់អង្គរវត្ត ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ធ្លាក់ចុះ មិនតែប៉ុណ្នោះក៏ធ្វើឲ្យពិភពលោកសម្តែងការមិនពេញចិត្ត និងគ្មានអ្នកមកទស្សនាប្រាសាទអង្គរវត្តផងដែរ។

យ៉ាងណាមិញនេះ អ្នកលេងក្នុងបណ្តាញសង្គមហហ្វេសប៊ុកនៅតែបន្តផុសរូបភាពមិនល្អ និងរូបផ្លូវខូចស្ទើតែទាំងស្រុង តែគ្មានអ្នកជុសជុលឡើង នេះបើយើងតាមគណនីហ្វេសប៊ុកឈ្មោះ នយោបាយ “ផ្លូវមុខអង្គរយើងហ្នឹង? ក្រលេកតិចឃើញប្រាសាទហើយ ចូលហើយមិនអាចបកក្រោយបានទេ ប្រយត្ន័ក្រឡាប់។ លុយមួយឆ្នាំៗរកចំណូលបានពីប្រាសាទអង្គរមិនចេះតិចលាន គ្រាន់តែធ្វើអោយបរិស្ថានក្នុងក្រុងសៀមរាបអោយវាប្រសើរឡើងមិនបាន ម៉ាអាពួកខួរបង្កងអស់នេះ និយាយពីផ្លូវវិញចង់យ៉ាប់ ជាងជំនាន់ ប៉ុល ពតទៅទៀតហ្អា“។

មិនតែប៉ុណ្នោះ គណនីហ្វេសប៊ុក​ឈ្មោះ ផា ដែត ក៏បានបន្ថែមទៀតថា “តិចច្រឡំថាផ្លូវទៅធ្វើស្រែអីវិនចោះ ផ្លូវមុខអង្គរទេអើតតែបន្តិចឃើញអង្គរវត្តហើយ ??ផ្លូវ​ទៅកាន់​ប្រាសាទ​ អច្ឆរិយៈ​ លំដាប់​លេខ​១​ លេី​ពិភពលោក​!ទ្រាំ​ៗទៅ​បងប្អូន​ ប្រទេស​យេីង​ទេីប​ តែ​ងេីប​ពី​សង្គ្រាម​ ជាងសែប​សិបឆ្នាំ​ ស្ថិត​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ទេីប​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ លំបាក​លំបិន​បែបនេះ​។និយាយ​ពីចំណូល​ និង​បំណុល​កេីន​រាល់​ឆ្នាំ​ តែ​កុំមេីលផ្លូវ​ ឆុយម្រាយផ្លូវហេីយ​ ម៉ាយព្រះ“៕

ផ្ទុយទៅវិញ កន្លងមកនេះមានការផ្សព្វផ្សាយ និងចែករំលែករូបភាពពុំស្តែងចេញអំពីបច្ចុប្បន្នភាពនៃតំបន់រមណីយដ្ឋានអង្គរទៅក្នុងបណ្តាញព័ត៌មានសង្គមដែលសកម្មភាពទាំងនោះខុសពីការពិតទៅនឹងអ្វីដែលអាជ្ញាធរជាតិអប្សរាបច្ចុប្បន្នកំពុងបំពេញយ៉ាងសស្រាក់សស្រាំ។ លើសពីនេះ ការផ្សព្វផ្សាយ និងចែកចាយរូបភាពផ្ទុយពីបច្ចុប្បន្នភាពបែបនេះអាចបង្កឱ្យភ្ញៀវទេសចរមានការយល់ច្រឡំ និងគិតមិនល្អក្នុងការសម្រេចចិត្តជ្រើសរើសមកទស្សនានៅកម្ពុជានិងរមណីយដ្ឋានអង្គរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងនឹងបញ្ហានេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ក្រៅពីកិច្ចការជួសជុលអភិរក្សប្រាសាទ បានយកចិត្តទុកដាក់ធ្វើជាប្រចាំថ្ងៃលើកិច្ចការលើកកម្ពស់បរិស្ថានឱ្យមានភាពបៃតងនៅក្នុងតំបន់អង្គរតាមរយៈការរៀបចំសួនស្មៅ ការដាំដើមឈើប្រណីត ការទប់ស្កាត់អ្នកលក់ដូរនៅលើវាលស្មៅតាមកសិន្ធុអង្គរវត្ត ការរៀបចំចំណតយានយន្ត ការធ្វើផ្លូវកង់ ការស្ថាបនានិងថែទាំផ្លូវថ្នល់ក្នុងឧទ្យានអង្គរ។ល។ កិច្ចការទាំងនេះ គឺក្នុងបំណងបម្រើដល់សេវាកម្មទេសចរណ៍និងលើកកម្ពស់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕