ក្មួយសម្តេច ហ៊ុន សែន ឯកឧត្តម ហ៊ុនជា ស្ទើស្រក់ទឹកភ្នែកបន្ទាប់ពីឃើញអ្នកលក់ពោតត្រូវសន្តិសុខកោះពេជ្រចាប់យប់មិញ ព្រោះតែអាណិតពេកលោកបានជួយថវិកាជាច្រើនចំនួន...(មានវិដេអូ)
ស៊ីហៀង
-

បងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលបីយប់មិញនេះករណីបងប្រុសលក់ពោតម្នាក់ត្រូវបានសន្តិសុខកោះពេជ្រធ្វើការហាមឃាត់និងចាប់ពោតរបស់គាត់យកទៅបាត់នោះបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរយ៉ាងខ្លាំងទៅបងប្រុសអ្នកលក់ពោតម្នាក់នោះហើយក៏មានបងប្អូនជាច្រើននាក់បាននាំគ្នាជួយជាថវិការខ្លះដើម្បីសម្រួលដល់ជីវភាពរបស់ពួកគាត់ផងដែរ។

បើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sovann Rith Kin បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ សូមគោរពទឹកចិត្តដ៏ប្រពៃ របស់ឯកឧត្តម ហ៊ុនជា Chea Hun ដែលគាត់តែងតែចែករំលែកក្តីអាណិតអាសូរ ដល់បងប្អូនជាច្រើន ដែលកំពុងជួបទុក្ខលំបាក ដោយបានឃើញ បងប្រុសដែលជាអ្នកលក់ពោតស្ងោរម្នាក់ ត្រូវសន្តិសុខកោះពេជ្រចាប់យកពោតរបស់គាត់អស់កាលពីយប់មិញ ឯកឧត្តមក៏បានផ្ដល់ជាថវិកាដើម្បីជួយសម្រួលការខ្វះខាត ដល់បងប្រុសចំនួន 40 ម៉ឺនរៀល ??❤️ ?? ជូនទៅដល់បងប្រុសតាមរយៈខ្ញុំបាទផ្ទាល់ផងដែរ ។ ខ្ញុំសូមថ្លែងអំណរអរគុណ ដល់ឯកឧត្តមនិងជូនពរឯកឧត្តមសូមឱ្យមានសុខភាពល្អគ្រប់ក្រុមគ្រួសារ ហើយជួបតែ សំណាងល្អជោគជ័យគ្រប់ភារកិច្ច ??❤️??❤️??។

សូមទ្សនាវិដេអូខាងក្រោម៖