ព្រះសីហុន៖ ឯកឧត្តម គួច ចំរើន គឺជាអភិបាលខេត្តថ្មីមួយរូប ដែលធ្វើឲ្យបងប្អូនមហាជន មានភាពកក់ក្តៅ និងមានទំនុកចិត្តជាខ្លាំង ចំពោះរូបលោក ក៏ដូចជាមន្រ្តីគ្រប់ជាន់ថ្នាក់។ ឯកឧត្តម តែងតែបានព្យាយាម រកវិធីដោះស្រាយ មិនថាបញ្ហាផ្លូវ បញ្ហាសំណង់ ឬបញ្ហាទឹកជំនន់នោះទេ គឺរូបលោកមិនដែលឈរមើលនឹងភ្នែកនោះឡើយ។ ឯកឧត្តម បានទទួលស្វាគមន៍យ៉ាងអស់ពីចិត្តពីសំណាក់មហាជន នៅក្រុងព្រះសីហនុ។

ទោះបីជានឿយហត់បន្តិចក៏ពិតមែន តែឯកឧត្តមមិនរុញរា ចំពោះភារៈកិច្ច ឬតួនាទី ដែលលោកមាននៅពេលនេះទេ ។ ឯកឧត្តម តែងតែចុះទៅធ្វើការត្រួតពិនិត្យរាល់សំណង់អគារណាដែល សាងសងមិនមានស្តង់ដា ឬខុសច្បាប់ គឺរូបលោកមិនទុកឲ្យសំណង់នោះបង្កជាបញ្ហាដល់ប្រជាពលរដ្ឋរបស់លោកឡើយ។ ភាពមុតមាំ ជំនះគ្រប់ឧបសគ្គ ព្រមជាមួយនិងស្មារតីទទួលខុសខ្ពស់របស់លោកនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានទំនុកចិត្តនិងស្រលាញ់ និងភរិយារបស់លោកខ្លាំងៗឡើង និងសង្ឃឹមថាខេត្តមួយនេះ នឹងល្អ ហើយមិនមានភ្ញៀវទេសចរណ៍មកកាន់តែច្រើនឡើងដូចកាលពីមុន។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយធ្វើការសំអាតឃ្លាំងមួយកន្លែងដែលសាងសងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "បញ្ជាឱ្យបិទការដ្ឋានសាងសង់ឃ្លាំងមួយកន្លែង គ្មានច្បាប់អនុញ្ញាត
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ក្រោយពីបានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ ក៏បានចុះពិនិត្យ និងបញ្ជាឱ្យបិទការដ្ឋាន សាងសង់ឃ្លាំងមួយកន្លែង របស់ជនជាតិចិន ដែល មិនមានច្បាប់សាងសង់ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ"៕



ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ