នាពេលបច្ចុប្បន្នមានបងប្អូនជាច្រើនចុះជួយដល់ប្អូនៗ ក្មេងៗ ដែលជាជនពិការ និងជនមានពិការ ដែលពួកគាត់កំពុងតែជួបនូវការលំបាក ជាខ្លាំង ព្រោះតែសភាពរបស់គាត់មិនអាចធ្វើអ្វីបានដូចក្មេងដទៃទៀត ។ តើមានមនុស្សប៉ុន្មានអ្នកដែលយល់អារម្មណ៍មួយនេះ? អារម្មណ៍មួយដែលចង់ទៅណា មកណាមិនបាន ចង់ធ្វើអ្វីក៏ធ្វើមិនបាន ឃ្លានក៏មិនអាចធ្វើអ្វីបាន ចង់បានអ្វីក៏មិនអាចធ្វើបាន អារម្មណ៍មួយដែលអ្នកផ្សេងមិនងាយយល់អស់មួយជីវិត។ ជីវិដែល រស់នៅក្នុងស្ថានភាពលំបាកបែបនេះ គឺពិតជាពិបាកខ្លាំងណាស់ ។

ដោយមើលឃើញពីទុក្ខលំបាករបស់ប្អូន និងទារិកាផ្សេងទៀត នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា យុវជន និងព្រះធម៌នឹងមានកម្មវិធីចុះបរិច្ចាគទានដល់កុមារកំព្រានៅបុរីទារក និង កុមារជាតិ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ គណនីហ្វេសប៊ុកខាងលើបានបង្ហោះសារថា "ក្រុមយុវជន និងព្រះធម៌នឹងមានកម្មវិធីចុះបរិច្ចាគទានដល់កុមារកំព្រានៅបុរីទារក និង កុមារជាតិ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ទីតាំង៖ផ្លូវដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
សប្បុជនជិតឆ្ងាយអាចចូលរួមបរិច្ចាគតាមរយៈ៖
- ABA Account: 000174681 ENG SOK CHHENG
- វីង Wing អេង សុខឆេង: 089 30 80 60
- អេស៊ីលីដាទាន់ចិត្ដ ៖ 093761298 (សុខ សុវណ្ណខេម៉ារី)
សូមអរគុណ និងអរព្រះគុណ"។

អាស្រ័យដូចបានជម្រាបខាងលើ ប្រសិនបើបងប្អូនមានបំណងចង់ចូលរួម ឬចង់ធ្វើការចែករំលែក ក្តីស្រលាញ់ជូនពួកគាត់ បងប្អូនអាចទំនាក់ទំនង មកកាន់លេខខាងលើ ឬ ចូលរួមដោយផ្ទាល់ក៏បាន។ សូមអរគុណ៕


ប្រភព៖ យុវជន និងព្រះធម៌