ជីវិតរបស់មនុស្សម្នាក់ កើតមកលើផែនដីដ៏ធំំមួយនេះ គ្មានអ្នកណាចង់ក្រនោះទេ ហើយក៏គ្មានអ្នកណាម្នាក់ចង់ឈឺនោះដែរ តែជីវិតមនុស្សកើតមកតែងតែជួបនូវការលំបាក និងជំងឺ ជារឿងធម្មតានោះទេ ។ មិនថាអ្នកមាន ឬ អ្នកក្រនោះទេ គឺតែងតែឈឺ ជារឿងដែលមិនគេចផុតនោះទេ មិនថាអ្នកមានឥទ្ធិពលខ្លាំងយ៉ាង ឬមានលុយច្រើនប៉ុណ្ណា ចុងក្រោយអ្នកនឹងត្រូវលាចាកលោកទៅ ដូចជាមនុស្សគ្រប់គ្នាជាក់ជាមិនខាន។
ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Huy Ou Dom គាតបានបង្ហោះសារ អមជាមួយនឹងវិដេអូរបស់លោកយាយកំសត់ម្នាក់ គ្មានកូនចៅ និងលុយកាក់សម្រាប់ព្យាបាលជំងឺនោះទេ។ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ទាំងក្តីអាណិតថា "សូមមេត្តាបងប្អូនធ្វើបុណ្យដាក់ទានដល់លោកយាយផង គាត់គ្នានកូនចៅទេ..រាល់ថ្ងៃកំពុងមានជំងឺខ្វះខាតទាំងអាហារនឹងលុយកាក់សំរាប់ព្យាបាល? គាត់នៅភូមិអង់ ស្រុកស្រីសន្ទរ ខេត្តកំពង់ចាម បងប្អូនដែលមានចិត្តមេត្តាសូមទាក់ទងមកលេខខ្ញុំបាទហ៊ុយឧត្តមផ្ទាល់ 078478757 ; 015302802"។
ប្រសិនបើបងប្អូនមានបំណងចង់ជួយដល់លោកយាយផង ព្រោះគាត់រស់នៅក្នុងខ្ទមកំសត់ មិនមានកូនចៅ មិនប្រាក់កាក់សម្រាប់ព្យាយាមបាលជំងឺនោះទេ ។ ម្យ៉ាងគ្មានស្បៀងគ្រប់គ្រាន់ សម្រាប់ហូបចុកនោះទេ អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជួយដល់លោកយាយកំសត់ម្នាក់នេះផង៕
មានវិដេអូ៖
ប្រភព៖ Huy Ou Dom