ជួយស៊ែរម្នាក់១ទៅ ! ដំណឹងល្អ ក្មួយស្រី សម្តេចតេជោ ហ៊ុន សែន គឺលោកជំទាវ ហាក់ ដាណា ប្រកាសស្វែងរកបងស្រីសន្តិសុខម្នាក់នេះដើម្បីជួយគាត់...(មានវិដេអូ)
-

 នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា​ Bong Hak បានធ្វើការបង្ហោះសារនិងវិដេអូរបស់ស្ត្រីម្នាក់ដែលជាសន្តិសុខយាមផ្ទះគេយ៉ាងកំសត់ដោយគាត់បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ អ្នកអាចស្អប់ភាពក្របានតែសុំកុំស្អប់អ្នកក្រ! អ្វីដែលខ្ញុំអាចជួយបងស្រីបានគឺបន្តិចបន្តួចពិតមែនក៏ប៉ុន្តែយើងត្រូវមានវប្បធម៍ចែករំលែកចែកគ្នារស់!ស្តាប់បងស្រីរៀបរាប់ពីជីវិតគឺពិតជាខ្លោចចិត្តអាណិតគាត់ជាស្ត្រីមេម៉ាយត្រូវរ៉ាប់រងចិញ្ចឹមម្តាយចាស់ជរានឹងកូនភ្លោះស្រី2នាក់ទៀតដោយគ្មានប្តីនៅជួយទំនុកបម្រុងចុះចោលគាត់ដោយសារតែញៀនថ្នាំ! ?។

ជាក់ស្តែងបើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក K01 ក៏បានធ្វើការលើកឡើងបន្ថែមឲ្យដឹងទៀតថា ៖ «ជួយស៊ែរបន្តផងបងប្អូន ក្រែងបានជួបដំណឹងបន្ទាន់ ដោយពេលនេះ ឯកឧត្តម ហ៊ុន គឹមជាតិ និងលោកជំទាវ ហាក់​ ​ដាណា ក្មួយរបស់សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សូមប្រកាស​ស្វែងរកបងស្រីជាសន្តិសុខ ដែលធ្វើការដើម្បីចិញ្ចឹមម្តាយចាស់ជរានៅផ្ទះ»៕ សូមទស្សនាវិដេអូខាងក្រោម៖