សមត្ថកិច្ចចាប់ឃាត់អ្នកកត់ឆ្នោតម្នាក់​ រួមនិងវត្ថុតាងមួយចំនួនផងដែរ...
-

កណ្តាល៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ៣៥នាទី​ ស្រ្តីអ្នកកត់ឆ្នោតម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាងមួយចំនួនធំ មានក្រដាស់កាត់តូចៗ កត់លេខឆ្នោត នៅចំណុចស្ថិតភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ស្រ្តីដែលជាអ្នកកត់លេខឆ្នោតខាងលើមានឈ្មោះថា ញឹម សាវ៉ន ភេទស្រី អាយុ ៣៧ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកត់ឆ្នោត រស់នៅភូមិ/ឃុំខាងលើ។ ចំណែកវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក C125 ពណ៌ខ្មៅ ស៊េ រីឆ្នាំ២០១៦​​​ ពាក់ស្លាកលេខ 1F-L2605, ទូរសព្ទដៃចំនួន ២គ្រឿងម៉ាក OPPO មួយគ្រឿង ពណ៌ក្រហម និងមួយគ្រឿងទៀតម៉ាក VIVO ពណ៌ខ្មៅ, ក្រដាស់កាត់តូចៗ កត់លេខឆ្នោត វៀតណាមរួចចំនួន ១៨សន្លឹកនិង មិនទាន់កត់លេខឆ្នោតវៀតណាមចំនួន ២៩សន្លឹក, ឆ្នោតមហាសំណាងយាយសំ យាយសយ ៤៩សន្លឹកកោសរួច(ឆ្នោតខ្មែរ), ឆ្នោតមហាសំណាងយាយសំក្តីស្រម៉ៃចំនួន ៧សន្លឹក កោសរួច(ឆ្នោតខ្មែរ), ឆ្នោតមហាសំណាងឥតព្រំដែនចំនួន ២សន្លឹកកោសរួច(ឆ្នោតខ្មែរ), ឆ្នោតឆ្នាំកុរនាំសំណាងចំនួន ៤៣សន្លឹកកោសរួច(ឆ្នោតខ្មែរ), ប៊ិចសសេរចំនួន ៧ដើម (ក្រហម02ដើមនឹងខៀវចំនួន05ដើម), កាស្យូ ១ម៉ាកCASIC , ក្រដាស់កាបោនទ្រាប់កត់ឆ្នោតវៀតណាមចំនួន ០២សន្លឹក , ក្រដាស់ធំកត់លេខឆ្នោតវៀតណាមរួចចំនួន ២៧សន្លឹកនិងមិនកត់ឆ្នោតវៀតណាមចំនួន ១៥សន្លឹក, ប្រាក់រៀលចំនួន ៤៥០០០០៛(សែសិបប្រាំម៉ឺនរៀល), ប្រាក់ដុល្លាចំនួន ៧០ដុល្លារ(ចិតសិបដុល្លាអាមេរិច) , ប្រដាប់កិបក្រដាស់ ១តូច , កាបូបស្ពាយមួយពណ៌ខ្មៅ។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕