បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា San Prum លោកបានបង្ហោះសារលើបណ្តាញសង្គមរបស់ខ្លួន ដោយភ្ជាប់ជាមួយសារ និងសូមពឹងបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុកមេត្តាជួយចែករំលែកបន្តផង។ ម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា ក្មេងប្រុសរូបនោះមានឈ្មោះថា ឆាយ សីហា អាយុ ១៣ឆ្នាំ បានបាត់ខ្លួនតាំងពីថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០១៩ វេលាម៉ោង ២ រសៀលនៅភូមិស្វាយសឃុំត្រែង ស្រុករតនមណ្ឌល ខេត្តខេត្តបាត់ដំបង។
នៅក្នុងគណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា "កុំដាច់ចិត្តពេកជួយស៊ែឲ្យឪពុកកូនគេជួបជុំគ្នាផង មានករណីបាត់ក្មេងប្រុសម្នាក់ឈ្មោះឆាយសីហាអាយុ 13 ឆ្នាំឪពុកឈ្មោះឆាយសុផលអាយុ 48 ឆ្នាំម្ដាយឈ្មោះម៉ក់សេរីសុខាអាយុ 36 ឆ្នាំបានបាត់កូនប្រុសម្នាក់ឈ្មោះឆាយសីហាកាពីថ្ងៃទី 13 ខែតុលាឆ្នាំ 2019 វេលាម៉ោង 2 រសៀលនៅភូមិស្វាយសឃុំត្រែង ស្រុករតនមណ្ឌល ខេត្តខេត្តបាត់ដំបងឪពុកក្មេងប្រុសបានបញ្ជាក់ទៀតថាគាត់មិនអស់ចិត្តសោះព្រោះកូនគាត់កាលពីវេលាម៉ោង 2 រសៀលថ្ងៃទី 13 កូនគាត់បានជិះម៉ូតូកញ្ចាស់មួយគ្រឿង ទៅកាប់ដងសន្ទូចក្នុងព្រៃរហូតល្ងាចក៏មិនឃើញកូនគាត់មកវិញ ឪពុកក៍មានការសង្ស័យក៏បានតាមរកកូនតែរកមិនឃើញសោះ សូម្បីតែស្រមោលម៉ូតូ គាត់ក៏បានប្ដឹងទៅអាជ្ញាធរ ដើម្បីតាមរកនៅតែរកមិនឃើញ មកដល់ពេលនេះដូច្នេះបើមានបងប្អូនណាប្រទះឃើញភិនភាគក្មេងប្រុសខាងលើសូមរាយការណ៍ទៅសមត្ថកិច្ចនឹងកាត់ទុកដើម្បីទំនាក់ទំនងទៅក្រុមគ្រួសារគាត់តាម រយៈលេខ 066 55 03 84សូមអរគុណ"។
ប្រសិនបើបងប្អូនបានប្រទះឃើញ ឬ ស្គាល់រូបប្អូនប្រុស សូមមេត្តាជួយដល់ផ្តល់ដំណឹងដល់ លោកពូដែលត្រូវជាឪពុកផង គាត់បារម្ភកូនរបស់គាត់ខ្លាំងណាស់ បាត់ខ្លួនជាច្រើនថ្ងៃមកហើយ មិនដឹងពេលនេះនៅទីណា បានបាយហូបហើយឬនៅទេ។ សូមបងប្អូនជួយស៊ែរបន្តផង សូមអរគុណ៕


មានវិដេអូ៖
ប្រភព៖San Prum