ខេត្តសៀមរាប៖ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ សមត្ថកិច្ចធ្វើការចាប់ខ្លួនមេក្លោងម្នាក់ ដែលទទួលទិញផលចោរកម្ម នៅមុខព្រលានយន្តហោះ អន្តរជាតិ ពោធិ៍ចិនតុង ។ មេក្លោងទទួលផលចោរកម្មរូបនេះ ឈ្មោះទិន ភាន់ ភេទប្រុស អាយុ៣៧ ឆ្នាំ ធ្លាប់ទទួលទិញម៉ូតូផលចោរកម្ម ជាច្រើនគ្រឿងកន្លងមកពីខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ នៃស្នងការនគរបាល ខេត្តសៀមរាប បានប្រាប់ថា ក្រោយការចាប់ខ្លួនមេក្លោង នៅភ្នំពេញ កម្លាំងនគរបាល ព្រហ្មទណ្ឌនាយកដ្ឋានក្រសួងមហាផ្ទៃ បាននាំជនសង្ស័យ ទៅឆែកឆេ ផ្ទះនៅស្រុកអន្លង់វែង នៅថ្ងៃទី២៣ខែតុលាម្សិលមិញ ឈានដល់ រកឃើញម៉ូតូ មានភាពមិនប្រក្រតី ជាច្រើនគ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាមេខ្លោងរូបនេះ មានឈ្មោះ ទិន ភាន់ ភេទប្រុស អាយុ៣៧ឆ្នាំ តែងតែទទួលទិញម៉ូតូ ផលចោរកម្មជាច្រើនគ្រឿងប្រចាំនៅខេត្តសៀមរាប រហូតត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន និងដកហូតបាន អាវុធខ្លី ១ដើម, សម្ភារ:សម្រាប់កាច់កម៉ូតូមួយចំនួន រួមទាំងម៉ូតូជាច្រើនគ្រឿងផងដែរ ។

សមត្ថកិច្ចក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ ណាដែលបានបាត់ម៉ូតូកន្លងទៅ សូមទៅពិនិត្យមើល ម៉ូតូនៅ កន្លែងការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល នៅខាងក្រោយផ្សារញ៉ែ នៃក្រុងសៀមរាប៕











ប្រភព៖ សៀមរាប ប៉ុស្តិ៍F