បើមិនជឿកុំប្រមាថ អារឿង PassApp នេះ បើកលឿនដូចហោះ មកបុករបូតកាងឡាន ហើយអាងអី អាងសូមទោស គាត់ថា ព្រឹកព្រលឹមបងមិនទាន់បានមួយម៉ូយទេ សម្រួលគ្នាទៅ បងសង២០ដុល្លារ លឺហើយឆ្អែតបាយ...
-

កាលពីប៉ុន្មានម៉ោងមុននេះ នៅលើគណនីហ្វេសប៊ុករបស់លោក Ah Reach MC បានបង្ហោះសារ ដោយមានអ្នករត់កងបីឥណ្ឌាម្នាក់​ បានបើកមកបុក របូតកាងខាងមុខ។ ម្ចាស់គណនីហ្វេសប៊ុកបានសរសេរលើបណ្តាញសង្គមរបស់ខ្លួនថា "បេីមិនជឿ​ កុំ​ប្រម៉ាត​ អា​រឿង​ PassApp នេះ​ បេីកលឿន​ដូច​ មីស៊ីល​ ប្រល័យ​ លោក​ ? ? ឡូវ​មាន​អី​ក្រៅ​ពីរ​សូមទោស​ ? Shit_Man គាត់​ថា​ ព្រឹក​ព្រលឹម​បង​មិន​ទាន់​បាន​1​មូយ​ផង​បង​សូម​ទោស​ សម្រួល​20​$​ ? ឆ្អែត​បាយ កំពង់​តែ​អត់​ការងារ​ធ្វើ​ផង​ ?"។ កង់បីដែលជិះបុករថយន្តរបស់លោកនោះ ពាក់ស្លាកលេខ 1GX-5832 ។

ភ្លាមនោះក៏មានអ្នកចូលមកខមិនថា "ក្រុមគេហ្នឹង គឺអឹញ្ចឹង បេីកបរគ្មានជួរបន្ទាត់អីទេ ខ្ញំុអោយតែទៅជិតដល់ពួកគាត់ គឺខ្ញំុសុីប្លេរគំរាមតែម្ដង"។ និងមានអ្នកខ្លះថា "បើវា បទម្តងៗ គ្មានគិតអ្នកជិះជិតវាទេ តែវាបទ បទហើយ ដូចខ្ញុំម្សិលមិញចឹង ក្តៅក្រហាយម៉ង មិនដឹងជាប្រញ៉ាប់ទៅណាវាទេ Pass App មួយចំនួនគឺចឹងម៉ង" ។ ហើយក៏មានម្ចាស់ហ្វេសប៊ុកទៀតថា "អោយតែអាកង់បីឥណ្ឌាហ្នឹងគឺសឹងតែទាំងអស់ហើយដែលបើកឈ្លើយ ចង់បត់ៗវ៉េវ ចង់ឡើងផ្លូវឡើង ចង់ចៀសអីមួយចៀសគ្មានគិតដល់អ្នកជិះក្រោយទេ ហើយបើនិយាយរឿងសម្តីវិញសម្តីចេញមកដូចជះអាចម៍ទាំងកន្ថោរ មួយចំនួន"ហើយក៏មានអ្នកខ្លះថា ខ្ញុំច្រើនដងដែរហើយបងបើជេះម៉ូតូប្រជ្រៀតយើងបើគេចមិនផុតគឺដួលហើយ?ជីះលឿនបំពានអយុជីវិតអ្នកដទៃដល់ពេលមានរឿងអាងពាក្យសុំទោសមួយម៉ាត់រថយន្តគេមិនមែនទៅសុំគេបានទេ?ហើយជីវិតក៏មិនមែនលុយនឹងជួយអោយមានជីវិតវិញបានដែរ ពេលខ្លះថាក្មេងប៉ុន្តែចាស់នឹងលើសក្មេងទៀតជិះលើផ្លូវម៉ូតូដល់ពេលស្ទះម៉ូតូទៅក៏មិនកើត?#យើងអាណិតគេបានចិត្ត"។

យ៉ាងណាមិញក៏សូមឲ្យបងប្អូនដែលធ្វើដំណើរតាមដងផ្លូវ សូមបើកបរដោយប្រុងប្រយ័ត្ន ដើម្បីកុំជួបបញ្ហា ខាតទាំងពេលវេលា ខាតទាំងទ្រព្យសម្បត្តិទៀត៕

ប្រភព៖ Ah Reach MC