ផ្លូវជាតិលេខ៣យើងនឹង...ប្អូនប្រុសម្នាក់​ ថា មានតែអ្នកកំពតទេ មានសំណាងបានស្គាល់វា...
-

បងប្អូនជាច្រើនដែលធ្វើដំណើរតាមផ្លូវជាតិលេខ៣ ទៅកាន់ខេត្តកំពត ប្រាកដជាជ្រាបច្បាប់ហើយ ពីស្ថានភាពផ្លូវ នាពេលបច្ចុប្បន្ន ថាមានស្ថានភាពបែបណា ។ ដោយឡែកមានបងប្អូនជាច្រើនបានធ្វើដំណើរតាមផ្លូវជាតិលេខ៣នោះ បានបង្ហោះរូបភាពចំនួនពីរសន្លឹក នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយភ្ជាប់ជាសារយ៉ាងខ្លីថា​"មានតែអ្នកកំពតទេ មានសំណាងបានស្គាល់វា?? "។

នៅក្នុងស្ថានភាពខោអាវប្រលាក់ដី ពេញទាំងខ្លួនប្រាណ ហើយដីហ៊ុយមិនបាច់និយាយ ព្រោះមើលតែខោអាវ និងស្ថានភាពរបស់គាត់ទៅដឹងហើយថា ហ៊ុយខ្លាំងប៉ុណ្ណានោះ។ ជាគ្នានោះផងដែរក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍លើបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងបានចូលមកខមិនថា "ដល់ករហេីយបងភ័ក្រ" ហើយក៏មានអ្នកខ្លះទៀត បានខមិនថា​"ថាផ្លូវទៅយាប់មុខមនុស្សយ៉ាប់ជាងផ្លូវទៀត???"។

ដោយឡែកក្រោយពីបានឃើញរូបរបស់ប្អូនប្រុសហើយនោះ ក៏មានអ្នកចែករំលែកជាច្រើន និងបង្ហាញក្តីអាណិត អាសូរដល់ប្អូនប្រុស ព្រមទាំងស្នើរសូមថ្នាក់ដឹកនាំ មេត្តាជួយដល់សម្រួលដល់ផ្លូវមួយខ្សែរនេះផង ព្រោះថាហ៊ុយខ្លាំងណាស់ ហើយអាចនឹងបង្កជាគ្រោះថ្នាក់ក៏ថាបាន៕

ប្រភព៖ Nouch Sopheaktra