តស៊ូរខ្លាំងណាស់ ! វណ្ណដា ផ្លាស់ប្តូរជីវិតពីបាតដៃទទេរហូតក្លាយជាតារាល្បីមួយរូបដោយសារតែប្រយោគមួយឃ្លារនេះសោះ....
-

ហ្វេសប៊ុក៖ បងប្អូនច្បាស់ជាបានស្គាល់ច្បាស់ហើយថា តារាចម្រៀងរ៉េប លក្ខណៈHip Hop លោក ម៉ាន់ វណ្ណដា ដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ទាំងក្មេងទាំងចាស់ គួរបញ្ចាក់ផងដែរថា លោក ម៉ាន់ វណ្ណដា គឺជាតារាចម្រៀងវ័យក្មេងម្នាក់ដែលមានសម្ថតភាពអាចបង្កើតបទភ្លេងនិងចម្រៀងជារបស់ខ្លួនឯងដោយមិនបានចម្លងពីគេ និងទទួលបានកាគាំទ្រខ្លាំងពីសំណាក់មហាជនទូទាំងប្រទេសដោយសារតែភាពច្នៃប្រឌិតនិងទេពកោសល្យរបស់គាត់ទាំងនេះហើយទើបធ្វើឲ្យគាត់ទទួលបានភាពជោគជ័យខ្លាំងនៅក្នុងវិស័យសិល្បះលើសពីនេះទៅទៀត

នៅមុននេះបន្តិចលោកបានបង្ហើបទ្រឹះស្តីប្រចាំខ្លួនរបស់លោកមួយដែលនាំលោកឲ្យទទួលបានភាពជោគជ័យដល់ថ្ងៃនេះ ដោយលោកបានបង្ហោះនៅលើបគណនីហ្វេសប៊ុកផេករបស់លោកថា ៖​ខ្ញុំចាំពេលមួយកាលនៅរៀនហើយប្រឡងធ្លាក់មួយថ្នាក់គ្រូខ្ញុំប្រាប់ថា”បរាជ័យជាបទពិសោធន៍”

ពេលនោះខ្ញុំរៀបកាតាបដើរចេញពីថ្នាក់ទាំងដែលគេមើលមុខខ្ញុំគ្រប់គ្នា ហើយខ្ញុំបានស្រែកប្រាប់គាត់ថា “បើសិនជាបរាជ័យរាល់ថ្ងៃនេះនៅតែជាបទពិសោធន៍ពិតមែន ខ្ញុំគ្មានថ្ងៃជោគជ័យទេ ព្រោះបើខ្ញុំរវល់តែធ្វើតាមបទពិសោធន៍នៃភាពបរាជ័យ ថ្ងៃណាទើបខ្ញុំជោគជ័យ?? ពាក្យស្លោកបរាជ័យជាបទពិសោធន៍គឺគ្មានន័យសម្រាប់ខ្ញុំទេ អ្វីដែលខ្ញុំយល់ត្រូវគឺ បរាជ័យត្រូវតែខ្លាំងជាងបទពិសោធន៍”៕