បងប្អូនជាច្រើនប្រាកដជាបានស្គាល់តារាចម្រៀងស្រស់ស្អាត ប្រចាំផលិតកម្មថោន គឺកញ្ញា រ៉ាប៊ី ដែលទទួលបានការគាំទ្រ ជាខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គមសង្គម និងហ្វេន (FAN) ។ តារាស្រីម្នាក់នេះ ដែលទើបតែចេញបទចម្រៀងមួយបទក្រោមចំណងជើងថា "កាយ" ផ្ទុះការគាំទ្រយ៉ាងខ្លាំង ។

បទចម្រៀងមួយបទនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង រហូតដល់ប្អូនៗ បានយកទៅ Cover សម្តែងបានយ៉ាងល្អ និងប្លែកភ្នែកយ៉ាងខ្លាំង ទាំងការសម្តែងនិងការតុបតែងមុខរបស់ប្អូនៗ ។ រាល់ការសម្តែង ក្នុងមួយប្លង់ៗ ពិតជាល្អខ្លាំងណាស់ រហូតធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្ទុះការគាំទ្រ។

ចំពោះការបង្ហាញទេពកោសល្យ ក្នុងបទចម្រៀងមួយបទនេះ ប្អូនៗពិតជាសម្តែងបានល្អ មិនចាញ់តារាចម្រៀងអាជីពនោះទេ ។ ដោយឡែកបើយោងងាកមកមើលពីការតុបតែងខ្លួនវិញគឺរឹតតែប្លែកទៀត។ ក្រោយពីបានបង្ហាញសមត្ថភាពនៅក្នុងបទចម្រៀងមួយបទនេះហើយ ក៏មានបងប្អូនជាច្រើនបានពោលពាក្យសរសើរដល់ប្អូនៗ ព្រមទាំងជូនពរដល់ប្អូនៗ ឲ្យជោគជ័យនៅក្នុងវិស័យមួយនេះ តទៅថ្ងៃមុខ កាន់តែទទួលបានការគាំទ្រខ្លាំងឡើងៗជាលំដាប់៕





សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖
ប្រភព៖ Takle Kid