អីយ៉ាស់! ស្ងាត់យូរចេញមកហើយ បទ“អប្រិយតែរូប” ច្រៀងដោយ លៀង ចាន់ឡា ពិតជាពិរោះណាស់ ជាមួយកាយវិការរាំតាមចង្វាក់ភ្លេងសមសួនមែន..(មានវីដេអូ)
ភ្នំពេញ៖ បងប្អូនច្បាស់ជាបានស្គាល់ហើយថា លាង ចាន់ឡា គឺជាបេក្ខភាព X Factor ម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ខ្លួននិងមានកម្មវិធីតូចធំជាច្រើនតែងតែអញ្ចើញនាងឡើងទៅច្រៀងជាតារាកិត្តិយសនៅតាមទូទាំងរាជធានីនិងតាមបណ្តាលខេត្ត។
យ៉ាងណាមិញនៅក្នុងពេលថ្មីៗនេះបាន ចាន់ឡា បានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយទៅដល់អ្នកគាំទ្ររបស់ខ្លួនដោយកាន់ការបកស្រាយ និងស្រែកច្រៀងបានយ៉ាងពិរោះ ក្នុងបទចម្រៀង អប្រិយតែរូប ដែលជាសំនៀងដើមរបស់អ្នកស្រី រស់ សេរីសុទ្ធា។
ជាមួយគ្នានេះដែរ ចាន់ ឡា ត្រូវបានគេសង្កេតឃើញថា បន្ទាប់ពីនាងឈានជើងចូលប្រឡូកនៅក្នុងវិស័យសិល្បះជីវិតរបស់នាងហាក់មានការផ្លាស់ប្តូរច្រើននិងមានភាពល្អប្រសើកាន់តែខ្លាំងជាងមុន ហើយពីមួយថ្ងៃទៅមួយថ្ងៃ ចាន់ឡា តែងតែអភិវឌ្ឍសម្ថតភាពរបស់ខ្លួនឲ្យកាន់តែល្អប្រសើជាលំដាប់ដែលគួរឲ្យកោតសម្គាល់។
មានវីដេអូខាងក្រោម៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។