កុំដាច់ចិត្តអូសរំលងអី...លោកតាអាយុ៩៣ឆ្នាំ អង្គុយទាំងញ័រដៃ ញ័រជើង និងមានឈា មច្រមុះ អង្គុយសុំទានគេ គួរឲ្យអាណិតណាស់...មានវិដេអូ
-

មនុស្សម្នាក់កើតមកលើផែនដីយើងនេះ គ្មានអ្នកណាម្នាក់ចង់ក្រ រស់នៅទាំងវេទនា ប្រឹងធ្វើការគ្មានថ្ងៃសម្រាក ទាំងយប់ទាំងថ្ងៃនោះទេ ដោយសារតែជីវភាព ដោយសារតែក្រពះ ដោយសារតែចង់បានរបស់ដែលខ្លួនត្រូវការ ដោយសារតែចង់រស់បន្តទៅមុខបានល្អប្រសើរ ទើបមនុស្សយើងហ៊ានលះបង់ ពេលវេលាជាច្រើន ដើ​ម្បីតែជីវិតមួយនេះ។ ដោយឡែកបើបងប្អូនមកមើលពីជីវិតរបស់លោកតាម្នាក់ អង្គុយទាំងញ័រដៃ ញ័រជើង អង្គុយសុំទានគេ ដើម្បីចិញ្ចឹមជីវិត របស់គាត់ ព្រោះតែមិនដឹងកូចចៅរបស់គាត់នៅទីណាទេ ទើបគាត់ត្រូវមករកប្រាក់ដើម្បីចិញ្ចឹមជីវិតខ្លួនឯងដូចនេះ។

បើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ចាង ចឺឡុង គាត់បានបង្ហោះសារនៅលើបណ្តញសង្គមរបស់ខ្លួនកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះថា "សូមមេត្តាជួយដល់លោកតាផង លោកតាមានអាយុ៩៥ឆ្នាំទៅហើយ គ្មានទីពឹងទេ??លោកតាស្ថិតនៅលើផ្លូវ១០៥កែងផ្លូវ៤៣២ម្តុំបណ្តោយលូទឹកស្អុយបឹងត្របែក ជិតផ្សារបឹងត្របែកផ្លាហ្សា?????????"។

លោកតាកំសត់អង្គុយនៅលូទឹកស្អុយបណ្តើរឈា មហូរចេញពីរច្រមុះគាត់បណ្តើរ ហើយកាន់តែច្រើនៗ ធ្វើឲ្យបងប្អូនមហាជនមានការខ្លោចចិត្តជាខ្លាំង ។ ម្ចាស់គណនីហ្វេសប៊ុកជាច្រើនបានលើកឡើងថា លោកតាត្រូវបានគេយកគាត់មកដាក់នៅទីនេះរាល់ថ្ងៃ ហើយ ដើម្បីអង្គុយសុំទានគេ គ្រាន់បានប្រាក់ខ្លះ ក្នុងការទិញម្ហូប និងថ្នាំសង្កូវ ព្រោះថាគាត់មានជំងឺប្រចាំកាយទៀតផង៕

សូមទស្សនាវិដេអូ៖


ប្រភព៖ ចាង ចឺឡុង