ហ្វេសប៊ុក៖ ថ្មីៗនេះមានរូបភាពមួយសន្លឹកត្រូវបានមហាជនជាច្រើនបាននាំគ្នាធ្វើការស៊ែរចែករំលែកយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយរូបភាពមួយសន្លឹកនោះបានបង្ហាញពីគូរស្នេហ៍មួយគូរដែលជាប្រុសស្រឡាញ់ប្រុសដូចគ្នាមិនត្រឹមតែប៉ុណ្ណោះទេគូរស្នេហ៍មួយគូរនេះកំពុងតែទទួលបានកាចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។

តែអ្វីដែលកាន់តែធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះគឺនៅកាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកដែលមានឈ្មោះថា សាន៚ ម៉េងលី៚ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ Bro Pòv មួយរយៈពេលនេះអូន ?វិលមុខ ជូរមាត់? ឃ្លាន តែម្ជូ?ប្រហែលជិតមានបុត្រហើយមើលទៅ?????។ គួរបញ្ចាក់ផងដែរថាចំពោះការបង្ហោះនេះបានធ្វើឲ្យមហាជនជាច្រើនបាននាំគ្នាស្រឡាំងកាំងហើយថែមទាំងបានអស់សំណើចព្រោះជារឿងមួយដែលប្លែកនិងថ្មី ហើយមានបងប្អូនយើងមួយចំនួនសួរថា ប្រុសនិងប្រុសមិនអាចមានកូនបានទេ ហេតុអ្វីជិតមានបុត្រកើត ? តែមិនទាន់ទទួលបានចម្លើយពីសមីខ្លួនទេ។

គួរបញ្ចាក់ផងដែរថាចំពោះការស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជាគឺវាមិនមានអ្វីខុសច្បាប់នោះទេហើយតែងតែមានការលើកទឹកចិត្តគ្រប់ពេលចំពោះបុគ្គលណាដែលស្រឡាញ់ភេទដូចគ្នា មិនថា ស្រី ស្រឡាញ់ ស្រី ឬ ប្រុស ស្រឡាញ់ប្រុស ហើយក៏មិនមានច្បាប់រើសអើងពួកគាត់ដែរនៅក្នុងប្រទេសកម្ពុជាយើង ជាចុងក្រោយសូមឲ្យពួកគាត់ស្រឡាញ់គ្នាជារៀងរហូតទៅនិងសូមឲ្យមានបុត្រឆាប់ៗតាមបំណងរបស់គាតចុះ។




