ប្រពន្ធតាមទាន់ប្តីមានស្រីនៅបន្ទប់ជួល...ស្រលាញ់ដំបូងល្អណាស់ ដល់ពេលមានកូន២ភ្លាម បងលួចមានស្រីថ្មី...
-

​ភ្នំពេញ៖ នារីម្នាក់បានបាត់ប្តីពីផ្ទះជាច្រើន សង្ស័យថាប្តីមានស្រីខាងក្រៅ ក៏តាមដានរហូតតាមទាន់ឃើញប្តីនិងស្រីនៅក្នុងបន្ទប់ ជួលមួយកន្លែងរួចចាក់សោរពីខាងក្រៅ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ដែលហេតុការណ៍នេះបានកើតឡើងស្ថិតក្នុង​សង្កាត់​ចោមចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ​។​

ស្ត្រីជាប្រពន្ធមានឈ្មោះថា អិត​ ដាលីន​ អាយុ​២៧​ឆ្នាំ​ បច្ចុប្បន្ន​រស់នៅ​ម្តុំ​ផ្សារ​ឯករាជ្យ​៣ ​សង្កាត់​ស្តឹង​មានជ័យ​៣​ខណ្ឌមានជ័យ​។​ ចំណែកប្តីមានឈ្មោះ ស្រៀង ធារិទ្ធ អាយុ៣១ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនជាងដែកស្នាក់នៅជាមួយគ្នា ។

ស្រ្តីជាប្រពន្ធបានប្រាប់ថា ខ្លួនបានរៀបការជាមួយគ្នាអស់រយៈពេល៧ឆ្នាំមកហើយ មានកូនចំនួន២នាក់ ។ ប្រពន្ធបានប្រាប់ទៀតថា ប្តីរបស់គាត់ដំបូងល្អណាស់ តែមួយរយៈក្រោយនេះចេះតែប្លែកៗ មិនឲ្យលុយទៅខ្លួនសោះ ថែមទាំងប្រើអំពើហិង្សាលើខ្លួនទៀត។ ដោយមានការសង្ស័យ ស្រ្តីជាប្រពន្ធក៏បានតាមដានបន្ទប់ជួលស្រីស្នេហ៍របស់ប្តីភ្លាមៗនោះគាត់ ក៏បានឃើញប្តីនិងស្រីស្នេហ៍នៅក្នុងបន្ទប់ជាមួយគ្នា ក៏ចាក់សោរពីខាងក្រៅមិនឲ្យចេញរួចហើយក៏ប្តឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍​ចោមចៅ​ទី​២​។

ក្រោយពីបានឃើញប្តីនៅជាស្រី សមត្ថកិច្ចក៏បានធ្វើឃាត់ខ្លួនយកទៅសួរនាំនាំ​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ដោះស្រាយ​និង​សម្របសម្រួល​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ កូន ខ្លាតូច