អាសូរខ្លាំងណាស់ ! តារាជើងចាស់ខ្មែរ ធ្លាក់​ខ្លួន​លក់​នំ​តាម​ថ្នល់ សន្សំលុយបង់ថ្លៃផ្ទះជួល ហើយលក់ក្នុង​១ថង់ ចំណេញ​បាន​​ខ្ទង់​៧០០​រៀល តែប៉ុណ្ណោះ...
-

ភ្នំពេញ ៖ បងប្អូនច្បាស់ជាបានស្គាល់ហើយថា តារាសម្តែងជើងចាស់ម្នាក់គឺអ្នកស្រី គង់ ប៊ុន​សុន អ្នកស្រីគឺជាតារាសម្តែងម្នាក់ដែលតែងតែដើរតួរជា​តួ​ម្ដាយ​អ្នក​ក្រ ក្នុង​ខ្សែភាពយន្ត​ក៏​ដូច​​​ជា វីដេអូ​ខ្សែរវិដេអូផ្សេងៗជាច្រើនទៀតហើយបើយើងក្រឡេកទៅមើលជីវភាពរបស់អ្នកស្រីនៅក្រៅឆាកវិញគឺវាមិនខុសគ្នាពីក្នុងសាច់រឿងឡើយគឺលំបាកខ្លាំងណាស់ ជីវិតនៅក្រៅពីសិល្បះគឺអ្នក​ស្រី គង់ ប៊ុន​សុន  ត្រូវ​ឆ្លៀត​លក់​នំ កាត់​យប់​កាត់​អធ្រាត្រ ដើម្បី​ដោះ​ស្រាវ​ជីវភាព និងបង់ថ្លៃផ្ទះដែលជួលគេ។

គួរបញ្ចាក់ផងដែរថាអ្នក​ស្រី គង់ ប៊ុនសុន ប្រកប​របរ​លក់​នំ​នេះ​​ជាង​១ឆ្នាំ​មក​ហើយ ដោយ​លក់​នៅ​លើ​ផ្លូវ​២៧១ ក្រោយ​ធនាគារ​ANZ ។ ចំណែក​ថ្លៃ​ផ្ទះ​ជួល ស្ត្រី​មេម៉ាយ​កូន​៣​វ័យ ៦៥​រូប​នេះ ជួល​គេ​១​ខែ​៩០ ដុល្លារ។បើយើងក្រឡេកមកមើលការងារសិល្បះរបស់អ្នកស្រីវិញ តម្លៃ​ខ្លួន​អ្នក​ស្រី មិន​បាន​ថ្លៃ​ឡើយ ក្នុង​១ថ្ងៃ​ទទួល​បាន​ត្រឹម​តែ​១៥ ទៅ ៥០ ដុល្លារ​ប៉ុណ្ណោះ។

យ៉ាងណាមិញទោះបីជាចំណូលរបស់អ្នកស្រីហាក់មិនកាកកបក៏ដោយក៏អ្នកស្រីមិនរាថយដែរទោះបីពេលខ្លះគេហៅអ្នកស្រីទៅថតយូរៗម្តងក៏ដោយគឺអ្នកស្រីសប្បាយចិត្តខ្លាំងណស់ព្រោះវាជា គឺ​ជា​ការ​ស្រលាញ់។ ប្រសិន​មានបងប្អូនណា​ចង់​ជួយ​ឧបត្ថម្ភ ឬ​ក៏​ផលិតកម្ម​ណា​មាន​បំណង​ហៅ​អ្នក​ស្រី ប៊ុនសុន ថត អាច​ទាក់​ទង​លេខ​ទូរសព្ទ 098 444 858 ។