ដំណឹងល្អ...សម្តេចតេជោ ហ៊ុន​ សែន សម្រេចតាមសំណើររបស់អគ្គិសនីកម្ពុជា ដកថ្លៃសេវាប្រមូលសម្រាមចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជាចាប់ពីថ្ងៃទី០១ ខែ...
-

បើយោងតាមផេកផ្លូវរបស់សម្តេចតេជោ ហ៊ុន សែន​ រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ​ ឲ្យបានដឹង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះថា "ដោយក្តាប់បាននូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញអំពីការដាក់ថ្លៃសេវាប្រមូលសំរាមក្រុមហ៊ុន ស៊ិនទ្រី ក្នុងវិក្កយបត្ររបស់អគ្គិសនីកម្ពុជា ល្ងាចថ្ងៃនេះ ខ្ញុំបានសម្រេចតាមសំណើរបស់អគ្គិសនីកម្ពុជាដោយដកថ្លៃ សេវាប្រមូលសំរាមចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជាចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ។ យន្តការយកថ្លៃសេវាប្រមូលសំរាមទៅថ្ងៃមុខនឹងត្រូវប្រើយន្តការផ្សេងជំនួសវិញ ដែលកិច្ចការនេះខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប្រជុំ និងដោះស្រាយ។ សូមបងប្អូនប្រជា ពលរដ្ឋជាទីស្រឡាញ់មេត្តាជ្រាបជាព័ត៌មាន"។

ភ្ជាប់ជាគ្នានោះផងដែរ បងប្អូនប្រជាពលរដ្ឋ ពិតជាក្តីរំភើប និងសប្បាយរីករាយជាខ្លាំង បន្ទាប់ពីបានដឹងដំណឹងដ៏ល្អមួយនេះ ។ ជាមួយគ្នានោះផងដែរ​ លោកឧកញ៉ា ឌួង ឆាយ បានខមិនថា "ខ្ញុំបាទសូមគាំទ្រ និងអបអរសាទរចំពោះយន្តការថ្មីរបស់សម្តេច។ សូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី មានសុខភាពល្អបរិបូរណ៍ អាយុ យុឺនយូរ ជោគជ័យគ្រប់ភារៈកិច្ច ?"៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister